ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចចាប់ខ្លួន បុរសម្នាក់ រួមនិងថ្នាំញៀន២កញ្ចប់ នៅស្រុក

4 ខែ មុន 128 តូ សុផល

ខេត្តតាកែវ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចស្រុកគីរីវង់ ចាប់ខ្លួន ដោយជាប់ពាក់ពន្ធ័ ករណីរក្សាទុក និងជួញដូរនៅសារធាតុញៀន។

ករណីចុះបង្ក្រាបនេះបានធ្វើឡើង កាលពីថ្ងៃចន្ទ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដាឆ្នាំ ២០១៨ វេលាម៉ោង០៩និង៣០នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវ.ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុកគីរីវង់បានចុះសហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលកំពែង ចុះបង្រ្កាបករណីរក្សាទុក ជួញដូរសារធាតុញៀន នៅចំណុចវាលស្រែខាងលិចភូមិស្វាយវល្លិ៍ ស្ថិតក្នុងភូមិស្វាយវល្លិ៍ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់។

ជនសង្ស័យមានឈ្មោៈ សែម ចិក ( ហៅអឹក ) ភេទ ប្រុសអាយុ២៦ឆ្នាំ ទីលំនៅភូមិសំរោងកេីត ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ សមត្ថិកិច្ចយេីងដកហូតវត្ថុតាំងរួមមាន៖ ថ្នាំញៀនម្ស៉ៅក្រាម ថ្លាពណ៌ ស ចំនួន០២កញ្ចប់ធំ ទូរស័ព្ទចាស់ចំនួន០១គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាក់NEX គ្មានពាក់ស្លាកលេខ ពណ៌ស បិទខ្មៅ។

បច្ចុប្បន្នកម្លាំងជំនាញ់កំពុងកសាងសំណុំ រឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ដោយសុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ