ព្រឹតិ្តការណ៍ថ្មីៗ

​រត់​ម៉ូតូឌុប​សុខៗ បែកគនិតប្លន់ជនបរទេស

1 សប្តាហ៍ មុន 235 តូ សុផល

បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ច័ន្ទ​ ១២​រោច​ ខែ​បឋម​សា​ឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០១៨​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ បាន​ទទួល​ពាក្យ​ទទួល​បណ្តឹង​ជន​រង​គ្រោះ​ឈ្មោះ​ LAURA​ MCFADUON​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ (​ជនជាតិ​អង់គ្លេស​ថា​មាន​គេ​ប្លន់​គាត់​)​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ​ យើង​បាន​កំណត់​មុខសញ្ញា​ នៅ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៥​និង​១០​នាទី​ កម្លាំង​នគរបាល​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ ។​

​ជនសង្ស័យ​ឈ្មោះ​ សា​ រ៉​ម​លី​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ដាំ​ស្ពៃ​ សង្កាត់​ស្លា​កែ​ត​ ក្រុង​បាត់ដំបង​ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ប្លន់​)​ ។​

ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ និង​ឲ្យ​បង្ហាញ​កន្លែង​លាក់​វត្ថុ​តាង​ និង​ដកហូត​បាន​កាំភ្លើងខ្លី​ជ័រ​ ១​ដើម​ ទូរស័ព្ទ​ ៣​គ្រឿង​ ប្រាក់​ដុល្លា​សែន​ ២​សន្លឹក​ នាឡិការ​ដៃ​ MINGHO​ ១​គ្រឿង​ ផ្លា​កដៃ​ (​កាឡៃ​)​ ចំនួន​ ១​ខ្សែ​ ម៉ា​ទឹកកក​ចំនួន​ ២​កូន​ថង់​ និង​ម៉ូតូ​ ១​គ្រឿង​។​

​ករណី​នេះ​ សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ