ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បាន៥នាក់ គេចខ្លួនអស់៣នាក់ ករណីប្រើប្រាស់ ចែកចាយ និង ជួញដូរគ្រឿងញៀន

1 សប្តាហ៍ មុន 188 តូ សុផល

 

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាង បង្ក្រាបអ្នកប្រើប្រាស់ ចែកចាយ និង ជួញដូរគ្រឿងញៀន មួយសំបុក ឃាត់ខ្លួន ៥នាក់ ៣នាក់គេចខ្លួនបាត់ស្រមោល។កាលពី វេលាម៉ោង ១១និង៣០នាទី ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ២០១៨ ត្រូវនឹង ថ្ងៃច័ន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ នៅចំណុច ភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ ចំនួន០ ៨នាក់
១ ឈ្មោះ ឃឹម បុល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) ឃាត់ខ្លួន ។
២ ឈ្មោះ សឿន ស៊ីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) ឃាត់ខ្លួន ។
៣ ឈ្មោះ ពយ ផានិត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) ឃាត់ខ្លួន ។
៤ ឈ្មោះ ម៉ឺន ប៊ុនសែន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ ទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (ប្រើប្រាស់) ឃាត់ខ្លួន ។
៥ ឈ្មោះ សោម សាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ប្រើប្រាស់) ឃាត់ខ្លួន ។
៦ ឈ្មោះ ដូង សី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) គេចខ្លួន ។
៧ ឈ្មោះ នួន ក្បាលឡាន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) គេចខ្លួន ។
៨ ឈ្មោះពយ រិតភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(គេចខ្លួន)ជួញដូរ។មានទីលំនៅភូមិគោកអណ្ដែតឃុំស្អាងភ្នំ។

វត្ថុតាងចាប់យករួមមាន៖
១ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១៨កញ្ចប់ ក្នុងនោះ ធំ ០៣កញ្ចប់ និងតូច ១៥កញ្ចប់ ។
២ សំភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន ។

ប្រភពអោយដឹងថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានសហការណ៍ជាមួយកម្លាំងប៉ុស្ដិស្អាងភ្នំនិងកម្លាំងប៉ុស្ដិក្រាំងយ៉ូវចុះដល់ចំណុចកើតហេតុបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៥នាក់ រកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១៨កញ្ចប់ ក្នុងនោះ ធំ ០៣ កញ្ចប់ , តូច១៥កញ្ចប់ និងឧបករណ៍សំរាប់វេចខ្ចប់ ប្រើប្រាស់មួយចំនួន ។
ចំណែកជនសង្ស័យចំនួន ០៣នាក់ បានគេចខ្លួនបាត់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ឃឹម បុល បានសារភាពថា ខ្លួនទិញគ្រឿងញៀន (ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ២០០,០០០៛ (ពីរសែនរៀល)ពីឈ្មោះ នួន ក្បាលឡាន នៅចំណុចភូមិគោកអណ្តែតឃុំស្អាងភ្នំ ដើម្បីយកមកវេចខ្ចប់លក់បន្ដ ក្នុង០១កញ្ចប់តម្លៃ ៣០,០០០៛ ។ ឈ្មោះ ពយ ផានិត បានសារភាពថា ម្សិលមិញ (០៨.០៧.២០១៨) ឈ្មោះ ឃឹម បុល បានអោយគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០៦កញ្ចប់តូច មកខ្លួន ដើម្បីយកទៅលក់អោយគេមិនស្គាល់ឈ្មោះ ក្នុង០១កញ្ចប់តូច តម្លៃ ៣០,០០០៛ លក់អស់ ចំនួន ០៦កញ្ចប់ ឈ្មោះ ឃឹម បុល អោយគ្រឿងញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់មកខ្លួន ដើម្បីជក់ ឈ្មោះពយ ផានិតអះអាងថាគ្រឿងញៀនខាងលើគឺ០៣កញ្ចប់ធំជារបស់ឈ្មោះនួន ក្បាលឡាននិង១៥កញ្ចប់តូចជារបស់ឈ្មោះពយ រិត (បងបង្កើត)។ ចំណែកឈ្មោះសឿនស៊ីមជាអ្នកលក់គ្រឿងញៀនឲ្យឈ្មោះក្បាលឡាននិងជួយវេចខ្ចប់ឲ្យឈ្មោះពយ រិត។

រីឯឈ្មោះម៉ឺន ប៊ុន សែន និងឈ្មោះ សោម សាត បានសារភាពថា ខ្លួនប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យចំនួន ០៥នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ