ព្រឹតិ្តការណ៍ថ្មីៗ

គ្រូបង្រៀន តភ្លើងខុសបច្ចេកទេស ឆក់ស្លាប់ !

4 ខែ មុន 268 តូ សុផល

ភ្នំពេញ៖ សម្រែកស្រែកយំស្តាយស្រណោះទ្រហឹងអឺកកង ខណះ បុរសត្រូវជាប្តី ត្រូវជាឪពុក បានលាចាកលោកទៅដោយសារតែឆក់ដោយចរន្តអគ្គិសនី ឃើញនិងភ្នែកស្រស់ៗពេក។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពី វេលាម៉ោង១៥ម៉៣០នាទី ថ្ងៃទី០៩ ០៧ ២០១៨ ចំនុចផ្ទះលេខ A៦ ផ្លូវខាងសារិន ក្រុមទី៧ ភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះ ឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤២ ផ្លូវលេខ ១១៨ ក្រុមទី១៦ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក មុខរបរគ្រូបង្រៀន សាលាបឹងកេងកង។

ប្រភពបានអោយដឹងថា ជនរងគ្រោះបានមករៀបចំប្រព័ន្ធទឹកផ្ទះជួលកន្លែងកើតហេតុដោយគាត់បានដាក់ម៉ូទ័របូមទឹកបន្ថែមឡើងទៅជាន់ទី១និងទី២ ពេលគាត់តខ្សែភ្លើងខុសបច្ចេកទេសបណ្តាលអោយឆក់ស្លាប់នៅកន្លែងកើតហេតុតែម្តង ។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍សហការជាមួយការិយាល័យបច្ចេកទេសវិទ្យសាស្រ្តនិងគ្រូពេទ្យតុលាកា ពិនិត្យលើសាកសពថាពិតជាស្លាប់ដោយឆក់ចរន្តអគ្គីសនីប្រាកដមេន។ សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ