ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំ ត្រួតពិនិត្យ និងពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុង​អំឡុង​ពេល​មុន​បោះឆ្នោត ពេល​បោះឆ្នោត និង​ក្រោយ​ពេលបោះឆ្នោត

4 ខែ មុន 77 តូ សុផល

ភ្នំពេញ៖ នា​រសៀល​ថ្ងៃ​ចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.២៦៥២ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៨នេះរដ្ឋបាល​រាជធានីភ្នំពេញ​ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុង​អំឡុង​ពេល​មុន​បោះឆ្នោត ពេល​បោះឆ្នោត និង​ក្រោយ​ពេលបោះឆ្នោត​។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិសុខជូនបង​ប្អូន​ប្រជាពលរដ្ឋដែលចូលរួមក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​គ្រប់​គណបក្ស​ទាំងអស់ ក៏ដូចជាសន្តិសុខនៅក្នុងភូមិដ្ឋាននីមួយៗផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ