ព្រឹតិ្តការណ៍ថ្មីៗ

៣នាក់ មកពី៣ខេត្តផ្សេងគ្នា តែបានរួមគ្នាចូលគុកនៅភ្នំពេញតែមួយ!

4 ខែ មុន 117 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ ជនសង្ស័យទាំង០៣នាក់ខាងលើ គឺមានស្រុកកំណើត នៅឯខេត្តផ្សេងគ្នា ត្រូវបានអាវុធហត្ថខណ្ឌទួលគោក,ខណ្ឌពោធិសែនជ័យនិងការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបជាបន្តបន្ទាប់នៅចំណុចមុខគ្លីនិករ៉ាក់ ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងផ្ទះលេខ៤៦ ផ្លូវលេខ១២ បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

១.ឈ្មោះ ជុំ សំណាង ហៅ ឡុង ភេទប្រុស អាយុ ៣២ឆ្នាំ ស្រុកកំណើតភូមិព័នវត្ត ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
២.ឈ្មោះ ស៊ាន ចាន់ថន ភេទប្រុស អាយុ២៦ឆ្នាំ ស្រុកកំណើត ភូមិសំរោង ឃុំសំរោង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម
៣.ឈ្មោះ កែក លាងហេង ភេទប្រុស អាយុ៣៧ឆ្នាំ ស្រុកកំណើត ភូមិលេខ៣ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល

ដំបូងឡើយនៅវេលាម៉ោង១០និង២០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខណ្ឌទួលគោកបានស្រាវជ្រាវ បង្ក្រាបមុខសញ្ញាជួញដូគ្រឿងញៀនម្នាក់ឈ្មោះ ជុំ សំណាង នៅ ចំណុចមុខគ្លីនិករ៉ាក់ ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដកហូតបានថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ធំល្មម ដែលជនសង្ស័យរូបនេះ បម្រុងនាំយក គ្រឿងញៀនទាំងនេះទៅលក់នៅខេត្តពោធិសាត់។ ក្រោមវិធានការជំនាញ កម្លាំងអាវុធហត្ថខណ្ឌទួលគោកបានទទួលព័ត៌មានថា ថ្នាំញៀនដែលជនសង្ស័យឈ្មោះ ជុំ សំណាង បម្រុងយកទៅលក់នៅខេត្តពោធិសាត់នេះ គឺទទួលបានពីជនម្នាក់ផ្សេងទៀត នៅម្តុំវត្តអង្គតាមិញ ទើបកម្លាំងអាវុធហត្ថខណ្ឌទួលគោក បានសហការណ៍ជាមួយការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិសែនជ័យ ចុះធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យ០២នាក់ផ្សេងទៀត ឈ្មោះ ស៊ាន ចាន់ថន និងឈ្មោះ កែក លាងហេង នៅចំណុចផ្ទះលេខ៤៦ ផ្លូវលេខ១២ បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ខណៈពេលកម្លាំងចម្រុះរបស់អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជនសង្ស័យក្រោយនេះ ជនសង្ស័យបានព្យាយាមបំផ្លាញវត្ថុតាងថ្នាំញៀនចោលអស់ជាច្រើនគីឡូ ដោយចាក់ចូលក្នុងបង្គន់ ធ្វើឲ្យសមត្ថកិច្ចអាវុធហត្ថដកហូតបានថ្នាំញៀន សល់ពីការបំផ្លាញចោល ក្នុងចានបង្គន់ ត្រឹមតែចំនួន០១កញ្ចប់ធំល្មមប៉ុណ្ណោះ។

បន្ទាប់ពីធ្វើការស៊ើបអង្កេតនិងប្រមូលភស្តុតាងបានគ្រប់គ្រាន់មក ជនសង្ស័យទាំង០៣នាក់ បានបង្ហើបឈ្មោះបក្ខពួកនិងជា មេក្លោងចំនួន ០៣នាក់ផ្សេងទៀត ដែលបានគេចខ្លួន គឺមានឈ្មោះ ម៉ូវ ហៅយួន, ឈ្មោះ ម៉ា និង ឈ្មោះជិន ដែលបច្ចុប្បន្នសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត រីឯជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួនបាននេះ សមត្ថកិច្ចអាវុធហត្ថបានកសាងសំណុំរឿង បញ្ជូន ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ