ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចបង្ក្រាបករណីដាំកញ្ឆានៅស្រុកកោះក្រឡ

1 សប្តាហ៍ មុន 121 តូ សុផល

បាត់ដំបង៖នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨លោកឆាង វណ្ណឆៃ អធិការស្រុកកោះក្រឡដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងដាំកញ្ឋាមួយកន្លែងស្ថិតក្សិតក្នុងភូមិហប់ ឃុំហប់ ស្រុកកោះក្រឡ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីនគរបាលស្រុកកោះក្រឡបានអោយដឹងថា៖ម្ចាស់ដំណាំកញ្ឆាឈ្មោះ អុិត រឿង ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំខាងលើ។

សមត្ថកិច្ចបានបន្តថា៖កញ្ឆាដែលដកហូតនោះមានចំនួន២៤ដើម ទោះបីចំនួននេះតិចតួចមែនពិតក៍ប៉ុន្តែដំណាំនេះត្រូវច្បាប់ហាមឃាត់ពីព្រោះវាជាសារធាតុញៀនហើយអាចកែច្នៃជាថ្នាំញៀនដោយគ្រឿងផ្សំផ្សេងៗទៀត។

ចំពោះម្ចាស់ដំណាំមិនត្រូវបានសមត្ថកិច្ចផាកពិន័យឡើយគឺគ្រាន់តែធ្វើការអបរំនិងបញ្ឈប់ការបន្ត
ដាំដំណាំនេះព្រោះវាមុខរបរខុសច្បាប់៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ