ព្រឹតិ្តការណ៍ថ្មីៗ

តូចចិត្តប្រពន្ធរត់ចោល សម្រេចចិត្តបញ្ចប់ជីវិត ដោយចងក សម្លាប់ខ្លួន ក្នុងបន្ទប់

2 ខែ មុន 161 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់តូចចិត្តនឹងប្រពន្ធបានដោយហេងស៊យ រត់ចោលទៅវិញបាត់ ទាំងក្តីអាល័យស្រី រួមជាមួយកូនស្រីម្នាក់ផង ទីបំផុតសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងបន្ទប់ជួល លេខ ខ ១៣ ផ្លូវលំ ភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ញឹម ទៀវ ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ផលិតចានស្នោ ផ្នែកខាងម៉ាសុីន ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិ ពងទឹក ឃុំគោកពោធិ ស្រុកបុរីជលសារ ខេត្តតាកែវ ។ ចំណែក ប្រពន្ធចុះចោលទៅបាត់ គ្រាន់តែដឹងថា ឈ្មោះ ស្រី អាយុជាង២០ឆ្នាំ មានកូនស្រីម្នាក់ យកទៅជាមួយផង ដោយសារ ប្រពន្ធហេងស៊យ ទើបគេមិនសូវស្គាល់ អត្តសញ្ញាណ ។

តាមស្រ្តីឈ្នោះ ញឹម ទូច អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ត្រូវជាបងស្រីបង្កើត របស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ បានស្រឡាញ់ នារីម្នាក់ យកធ្វើជាប្រពន្ធ ទាំងមិនបានរៀបការ ជាង២ឆ្នាំមកហើយ មានកូនស្រីម្នាក់ ជាមួយគ្នា អាយុជាង១ខួប តែដោយសារ ការរស់នៅមិនចុះសម្រុងគ្នា ប្រពន្ធយកកូនស្រី រត់ចុះចោលទៅបាត់ជាង១ខែមកហើយ មិនដឹងថា ទៅណា ផ្ទះ ស្រុកភូមិ នៅដល់ណាដែរ ។

ស្រ្តីជាបង បន្តទៀតថា ធ្លាប់ឮប្អូននិយាយប្រាប់ដែរ ពិបាកចិត្ត អាណិតកូន នាងជាប្រពន្ធ យករត់ទៅបាត់ ស្រាប់តែមកដល់វេលាខាងលើ បងប្អូនទូរស័ព្ទប្រាប់ ជនរងគ្រោះស្លាប់ដោយចងកសម្លាប់ខ្លួន ទើបនាំគ្នាមក ធាក់ទ្វារតែម្តង ដោយសារជនរងគ្រោះខ្ទាស់គន្លឹះពីខាងក្នុង ទើបប្រទះឃើញ ចងនឹងខ្សែ ភ្ជាប់ដែលដំបូលផ្ទះ តែម្តង ។

តាមពលរដ្ឋក្បែរខាងបានឲ្យដឹងថា ជនរងគ្រោះ បន្ទាប់ពីបាត់មិនឃើញទៅធ្វើការរោងចក្រ មិនដឹងថាទៅណា ឃើញទ្វារបិទជិត សង្ស័យមើលតាមប្រឡោះបង្អួច ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួន ទើបទូរស័ព្ទប្រាប់បងស្រី របស់ជនរងគ្រោះឲ្យមកមើល ។

ក្រោយពីភ្ញាក់ផ្អើល សាច់ញាត់ឃើញជាក់ ជនរងគ្រោះ តូចចិត្ត នឹងប្រពន្ធរត់ចោល សម្រេចចងកសម្លាប់
ខ្លួន រាយការណ៍បករាប់សមត្ថកិច្ចចុះមកពិនិត្យមើលជាក់ស្តែង ហើយរងចាំជំនាញពិនិត្យ កោសល្យវ៨ច័យជាមុនសិន ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណកយតាមប្រពៃណី ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ