ព្រឹតិ្តការណ៍ថ្មីៗ

ឆេះរោងចក្រ មីកូដុ ផលិតម្ជុលគ្រប់ប្រភេទ នៅក្នុងបំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

1 សប្តាហ៍ មុន 115 តូ សុផល

ភ្នំពេញ ៖ រោងចក្រម្ជុលគ្រប់ប្រភេទ មួយកន្លែង យុីហោ មីកូដុ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ត្រូវបានអគ្គីភ័យឆាបឆេះ សង្ស័យផ្តើមមកពី ម៉ាសុីនផលិតឡើងកម្តៅ ឆេះរលួយខ្សែភ្លើង រាលដាល ក្នុងរោងចក្រ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ។

តាមកម្មករបានឲ្យដឹងថា រោងចក្រខាងលើ មានកម្មករសរុបចំនួនជាង១០០នាក់ ខណៈដែលកំពុងធ្វើការងារ ស្រាប់តែ កន្លែងម៉ាសុីនផលិត ឡើងកម្តៅ រហូតដល់ឆេះរលួយខ្សែភ្លើង ជាបណ្តាញ ឆេះហុយផ្សែងខ្មួលខ្មាញ់ ងងឹតហុយពេញមេឃ ។

ករណីខាងលើ ត្រូវបានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង មកពីអង្គភាពជាច្រើន មានអង្គភាព៧១១ កងពលតូច៧០ចំនួន៦គ្រឿង សាលាខណ្ឌពោធិសែនជ័យ អង្គភាពឆ័ត្រយោង ស្នងការរាជធានីភ្នំពេញ ចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ