ព្រឹតិ្តការណ៍ថ្មីៗ

រឿងឡេវអាវ១ ធ្វើឱ្យកម្មករជិត៣០០នាក់ដួលសន្លប់នៅស្រុកត្រាំកក់

1 សប្តាហ៍ មុន 573 តូ សុផល

តាកែវ ៖ កម្មកររោងចក្រដេរស្បែកជើង នៅស្រុកត្រាំកក់ ខេត្តតាកែវជិត៣០០នាក់បាន ដួលសន្លប់ជាបន្តបន្ទាប់

មូលហេតុដែលទទួលបាន ដំបូងដោយសារកម្មការីនីម្នាក់ បានចូលដៃក្នុងម៉ាសីុនស្រេះឡេវ១ ហើយបានស្រែកឆោរឡោរ ធ្វើអោយកម្មការីនីផ្សេងៗទៀតផ្អើលឆោរឡោររត់ជាន់ជើងគ្នា បណ្តាលអោយរងរបួសនិងភ័យសន្លប់ដួលសន្លប់បន្តបន្ទាប់ តែម្តង។

បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានប្រាប់ឱ្យដឹងថា មានក្រុមកម្មករ-កម្ម​ការិនី រោងចក្រដេរស្បែកជើង ប៊ុន តឺស ជាង២០០នាក់ ស្ថិតនៅក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានដួលសន្លប់ជាប់បន្តបន្ទាប់ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់មូលហេតុដែលនាំឲ្យមានការដួលសន្លប់បែបនេះ គឺផ្តើមចេញពីកម្មការិនីម្នាក់ បានគាបដៃជាមួយម៉ាស៊ីដេរ ពេលនោះក៏ស្រែកឡើង ស្រាប់តែកម្មករផ្សេងទៀតឃើញដូច្នេះ ក៏ដួលសន្លប់ជាបន្តបន្ទាប់តែម្តង។

ជាមួយគ្នានេះ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តតាកែវ លោក ម៉ឹង វីរីយ៉ា ក៏បានបញ្ជាក់ឲ្យដឹងថា ការដួលសន្លប់របស់កម្មករ បន្ទាប់ពីមានកម្មករម្នាក់ធ្វើការមានរបួសត្រូវចំដៃបែកឈាម ក៏បណ្ដាលកម្មកដទៃភ័យស្លន់ស្លោរ ដួលសន្លប់ជាបន្តបន្ទាប់។

យ៉ាងណាក៏ដោយ បើតាមលោកស្នងការ សម្រាប់ជនរងគ្រោះដែលដួលសន្លប់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលរបស់លោក ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាពអស់ហើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ