ព្រឹតិ្តការណ៍ថ្មីៗ

ដេញកាប់់់ឪពុកមា មិនបាន ដុតផ្ទះម្តាយឆេះខ្ទេច

1 សប្តាហ៍ មុន 189 តូ សុផល

ខេត្តកណ្តាល៖  ឃាត់ខ្លួនកូនជើងខ្លាំង សុំលុយម្តាយមិនបានដុតផ្ទះខ្លួនឯងឆេះម៉ត់។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​ ១៥និង៤០នាទី​ថ្ងៃទី​ ០៨ ខែ កក្តដា ឆ្នាំ២០១៨

ត្រូវនឹង ១១រោច​ខែបឋមាសាឍ​ ឆ្នាំច​ សំរិទ្ធឹស័ក ព.ស២៥៦២​ នៅចំណុចផ្ទះ ឈ្មោះ​ កុក​ ស្រ៊ឺ ភេទស្រី អាយុ​ ៦៥ឆ្នាំ​ មុខរបរ កសិករ នៅភូមិថ្កុល​ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល​ ។
​ជនរងគ្រោះ ឈ្មោះ​ កុក​ ស្រ៊ឺ​ ភេទស្រី​ អាយុ​ ៥៧ឆ្នាំ មុខរបរ កសិករ នៅភូមិថ្កុល​ ឃុំត្រើយស្លា​ ស្រុកស្អាង ខេត្តកណ្តាល​ ។
​ជនសង្ស័យ ឈ្មោះ​ ផល ទិត្យ​ ភេទប្រុស​ អាយុ​២២ឆ្នាំ មុខរបរ កសិករនៅភូមិថ្កុល​ ឃុំត្រើយស្លា​ ស្រុកស្អាង ខេត្តកណ្តាល (​ឃាត់ខ្លួនត្រូវជាកូនបង្កើត) ។
ការបាត់បងនិងខូចខាតរួមមាន ផ្ទះ​ ចំនួន០១ខ្នង​ ធ្វើពីឈើ​ ប្រក់សង័្កសីមានប្រវែងទទឹង០៥ម៉ែត្របណ្តោយ០៦ម៉ែត្រ ចានឆ្នាំង​ និងសំលៀកបំពាក់មួយចំនួន ។
​វត្ថុតាងចាប់យករួមមាន កាំបិតប៉័ង​តោ​ ចំនួន០២​ ។

ប្រភពប្រាប់ថា នៅថ្ងៃទី​ ៨ កក្កដា ២០១៨​ វេលាម៉ោងប្រហែល០៨និង០០នាទីព្រឹក​ ឈ្មោះផលទិត្យ​ (ជនសង្ស័យ​ )បានទៅចូលរួមកម្មវិធី​ បង្កក់កូននៅផ្ទះឈ្មោះ​ ខាន់​ភេទប្រុស​ អាយុ​ ២៩ឆ្នាំនៅភូមិ​ ថ្កុល​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ រហូតដល់វេលាម៉ោង១១និង០០ថ្ងៃដដែល​ ឈ្មោះផលទិត្យត្រឡប់មកផ្ទះវិញមានសភាពស្រវឹងស្រា​ បាន​ សុំលុយម្តាយទៅទិញតែ​ អូអិឈិចំនួន១ដប​ផឹក​ ទិញរួចឈ្មោះផលទិត្យបានត្រឡប់មកវិញបានទាស់សម្តីជាមួយឈ្មោះ​ សូត្រ​ ស៊ីម​ (ត្រូវជាជីដូន)​ ហើយបានរើសដុំដី គុបទៅលើ ឈ្មោះ​ សូត្រ ស៊ីម​ ឃើញដូចនោះ​ ឈ្មោះ​ ប៉ោ លីធី(ឪពុកមា)​ បានទៅឃាត់តែមិនព្រមស្តាប់​ ក៍ទះមួយដៃត្រូវភ្នែកខាងឆ្វេង​ ឈ្មោះ ផល ទិត្យ​ ខឹងបានកាន់កាំបិតប៉័ងតោចំនួន២រកកាប់ឈ្មោះ ប៉ោ លីធី​ តែឈ្មោះ ប៉ោ លីធី គេចបាត់រកមិនឃើញស្រាប់តែ ឈ្មោះ ទិត្យ បានទៅដុតផ្ទះឈ្មោះ កុក ស្រ៊ឺ(ត្រូវជាម្តាយ) ឆេះអស់។
​ ក្រោយទទួលបានពត័មានកំលាំងនគរបាលប៉ុស្តិបានចុះដល់កន្លែងកើតហេតុ​ ធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនទៅអធិការស្រុកដើម្បីអនុវត្តនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ