ព្រឹតិ្តការណ៍ថ្មីៗ

ជយោ! យកបានក្មេង៦នាក់យកចេញពីរូងភ្នំថាមលួង និងកំពុងបន្តនាំចេញមកទៀត

4 ខែ មុន 775 តូ សុផល

ថៃ ៖ ពិតជារីករាយណាស់សម្រាប់ប្រជាពលរដ្ឋថៃទូទាំងប្រទេស ដោយសារពួកគេបានទទួលដំណឹងដ៍រីករាយមកថា ក្រុមក្មេង៦នាក់ត្រូវបានសង្គ្រោះចេញមកពីរូងភ្នំយ យកំពុងតែនាំមកបន្តបន្ទាប់ទៀត។

បើតាមទូរទស្សន៍ CNN បានផ្សព្វផ្សាយព័ត៌មានៅមុនបន្តិចថា ក្រុមអ្នកជួយសង្គ្រោះបាននាំក្មេងពីរូងភ្នំថាមលួង បានចំនួន៦នាក់ហើយ ។

នៅវេលាម៉ោង៩យប់នេះ ក្រុមមុជទឹកនឹងនាំក្មេងប្រុសដំបូងគេមកដល់មាត់រូងភ្នំថាមលួង
ថៃៈ ក្រុមការងារសង្រ្គោះបានចាប់ផ្តើមហើយបេសកកម្មរបស់ពួកគេដើម្បីរំដោះក្មេងប្រុស ១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ចេញពីរូងភ្នំ ជាកន្លែងដែលពួកគេបានជាប់ខ្លួននៅទីនោះ អស់រយៈពេល២សប្តាហ៍មកហើយ។

លោកណារ៉ុងស័ក្តិ អូសុតាណាខន ប្រធានក្រុមប្រតិបត្តិការ និងជាអភិបាលខេត្តឈៀងរ៉ៃ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមអ្នកមុជទឹក បានចូលទៅក្នុងរូងភ្នំកាលពីវេលាម៉ោង១០ព្រឹកថ្ងៃអាទិត្យនេះ ។

បុគ្គលិកដែលមិនសំខាន់ ត្រូវតែចេញពីបរិវេនមាត់រូងភ្នំ ដោយទុកតែក្រុមអ្នកមុជទឹក ក្រុមគ្រូពេទ្យ និងកងកម្លាំងសន្តិសុខប៉ុណ្ណោះ។
គួរឲ្យដឹងថា ក្មេងៗទាំងនេះ បានចុះស្រាវជ្រាវនៅក្នុងរូងភ្នំ កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅ ពេលដែលពួកគេបានជាប់ខ្លួនក្នុងរូងភ្នំដោយសារទឹកជន់។

ក្រុមអ្នកមុជទឹកបរទេស១៣នាក់ ក្នុងនោះ៥នាក់មកពីទាហានជើងទឹកថៃ បានចូលរួមបេសកកម្មសង្រ្គោះមួយនេះ។

យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា ឆាប់រហ័សបំផុតក្មេងប្រុសដំបូងគេ នឹងអាចឡើងគោកនៅវេលាម៉ោង៩យប់ ថ្ងៃអាទិត្យនេះតែម្តង ហើយគេរំពឹងថា ប្រតិបត្តិការទាំងមូល នឹងអាចអូសបន្លាយពេលច្រើនថ្ងៃទៀត។

ទាំងក្រុមក្មេងៗដែលជាប់ខ្លួន និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានជូនដំណឹងរួចហើយដែរ ពីផែនការបេសកកម្មដ៏គ្រោះថ្នាក់នេះ។

ប៉ុន្តែរហូតមកដល់ម៉ោងជា៨យប់ នេះក្រុមសង្គ្រោះបាននាំក្មេងចេញមកក្រៅបាននាក់ហើយ។ ហើយអ្នកទាំង៤នេះត្រូវបានដឹកតាមរថយន្តសង្គ្រោះ ចេញមកកាន់ឧទ្ធម្ភាគចក្រ ដឹកបន្តទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ ខណៈនេះក្រុមសង្គ្រោះកំពុងបន្តយ៉ាងសកម្មដើម្បីឱ្យចេញមកឱ្យអស់ យ៉ាងយូ ត្រឹមថ្ងៃស្អែកនេះឫយ៉ាងយូថ្ងៃបន្ទាប់ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ