ព្រឹតិ្តការណ៍ថ្មីៗ

ក្រទ្បាប់រថយន្តលិច្សស៊ីសស្លាប់ម្នាក់ របួស៨នាក់

4 ខែ មុន 132 តូ សុផល

ព្រះវិហារ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង បានបើកយ៉ាងលឿន បណ្ដាលឲ្យក្រទ្បាប់ ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៨នាក់ស្ថិតនៅឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រង់ផ្លូវជាតិលេខ ៦២ ក្នុងទិសដៅពីជើង ទៅត្បូង កាពីវេលាម៉ោង៣រសៀល ថ្ងៃទី៨កក្កដានេះ។

រថយន្តខាងលើ ម៉ាកលុចស៊ីស ៣៣០ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2S-3198 បើកដោយឈ្មោះ ប្រាក់ រ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ រងរបួសធ្ងន់។ ចំណែកអ្នករួមដំណើរ រួមមាន៖
ទី១ ឈ្មោះ ប្រាក់ កញ្ញា ភេទស្រី អាយុ ២១ ឆ្នាំ ស្លា​ប់ នៅនឹងកន្លែង
ទី២ ឈ្មោះ ប្រាក់ ណាវី ភេទស្រី រងរបួសស្រាល
ទី៣ ឈ្មោះ ប្រាក់ សាវឿន ភេទប្រុស អាយុ ៥៥ ឆ្នាំ រងរបួសធ្ងន់បែកក្បាល
ទី៤ ឈ្មោះ ទ្បៅ សារ៉េត ភេទស្រី អាយុ ៥៤ ឆ្នាំ របួសធ្ងន់បាក់ដងកាំបិត
ទី៥ឈ្មោះ ហេង ពេជ្ររ៉ា ភេទស្រី អាយុ ២៥ ឆ្នាំ របួសស្រាល
ទី៦ឈ្មោះ ឆូយ ចន្ធី ភេទស្រី អាយុ២៥ ឆ្នាំ រងរបួសស្រាល
ទី៧ឈ្មោះ ប្រាក់ រចនា ភេទស្រី អាយុ៣២ឆ្នាំ រងរបួសស្រាល
និងទី៨ឈ្មោះ ហួយ សេង ភេទស្រី អាយុ ១០ ឆ្នាំ របួសស្រាល។

អ្នកទាំងអស់គ្នា ស្នាក់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកមង្គលបុរី ខេត្តកែវ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ