ព្រឹតិ្តការណ៍ថ្មីៗ

សមាជិក​បក្ស​នៅ​កូរ៉េ​ផ្ញើរ​សារ​ទៅ​ក្រុមគ្រួសារ​មិត្ត​ភ័ក្តិ​នៅ​កម្ពុជា ឲ្យ​នាំគ្នា​ទៅ​បោះឆ្នោត​ទាំងអស់គ្នា ហើយ​បោះឆ្នោត​ឲ្យ​គណបក្ស​លេខ​រៀង​ទី​២០

2 ខែ មុន 119 តូ សុផល

កូរ៉េ​ ៖ នៅក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា និង​ពិធី​ប្រកាស បង្កើត និង​តែងតាំងសមាសភាព​គណៈកម្មាធិកា​រ​សាខា គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​តំបន់ ប៊ូសាន គឹម​ហេ និង​តំបន់​ឆាង​វ៉ុ​ន នា​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ឡុង ឌី​ម៉​ង់ ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ម​ម្ពុ​ជា ប្រចាំ​នៅ​ប្រទេស​កូរ៉េ បានលើកឡើង​អំពី​ប្រវត្តិ​ស្នាដៃ សមិទ្ធិផល​ធំៗ​របស់​គណបក្ស​ប្រជាជន​កន្លងមក ។​ក្នុងនោះ​លោក​ប្រធាន​បានលើកឡើង​អំពី​តួនាទី ភារកិច្ច​របស់​សាខា​បក្ស​ទាំងអស់ ដែល​ត្រូវមាន​ភារកិច្ច​ក្នុងការ​អនុវត្ត​ការងារ​នយោបាយ ចាត់តាំង និង​សតិ​អារ​ម្មរណ៍​របស់​គណបក្ស ការពង្រីក​និង​ពង្រឹង​សមាជិក​បក្ស​និង​ប្រជាប្រិយ៍ភាព​បក្ស​ដើម្បី​បំផុសបំផុល​ផ្សព្វផ្សាយ​ជូន​បងប្អូន​ជាពិសេស​បងប្អូន​ពលក​រ​នៅ​កូរ៉េ​ដែល​ភាគច្រើន​មិនបាន​ទៅ​បោះឆ្នោត​ទេនោះ ។ ប៉ុន្តែ​ភារកិច្ច​របស់ សាខា​បក្ស​ទាំងអស់​គឺ​ធ្វើ​យ៉ាង​មិច ផ្សព្វផ្សាយ​ដល់​សមាជិក​បក្ស​ទាំងអស់ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឲ្យ​ផ្ញើរ​សារ​ឬក៏​ផ្សព្វផ្សាយ ទៅ​បងប្អូន​សាច់ញាតិ ក្រុមគ្រួសារ​មិត្ត​ភ័ក្តិ​នៅ​កម្ពុជា ឲ្យ​នាំគ្នា​ទៅ​បោះឆ្នោត​ទាំងអស់គ្នា ហើយ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លេខ​រៀង​ទី​២០​។​

​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌី​ម៉​ង់ បាន​អះអាង​ទៀតថា បច្ចុប្បន្ននេះ សាខា​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​សាធារណរដ្ឋ​កូរ៉េ​មាន​ទាំង អស់​ចំនួន​៨​សាខា ហើយនឹង​មានការ​ពង្រីក​បន្ថែមទៀត​។​លោក ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា “​នា​ថ្ងៃទី​៧ កក្កដា គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ប្រទេស​កូរ៉េ បានប្រកាស​សាខា​បក្ស​ថ្មី​ទៀត ចំនួន​៤ នៅ​តំបន់​ភាគខាងត្បូង នៅ​គីម​ហេ ក្នុង​តំបន់​ប៊ូសាន ហើយ​មកទល់ពេលនេះ បានប្រកាស​ចំនួន​៨​សាខា ទូទាំងប្រទេស​កូរ៉េ និង​បន្ត​ប្រកាស​បន្តទៀត​”៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ