ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋជាង៣០០គ្រួសារផ្លាស់ប្តូទំលាប់មកប្រើប្រាស់អណ្តូងទឹកស្នប់

2 ខែ មុន 138 តូ សុផល

ខេត្តកំពង់ចាម៖ កន្លែងធ្លាប់តែទទួលអាស្រ័យផលទឹក តាមរយៈត្រពាំង បឹងបួរ ជាយូណាស់មកហើយ តែពេលនេះប្រជាពលរដ្ឋជាង៣០០គ្រួសារស្ថិតនៅក្នុង ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានផ្លាស់ប្តូរមកប្រើប្រាស់អណ្តូងទឹកស្នប់ជំនួសវិញ ដែលអណ្តូងទឹកទាំងនេះជាអំណោយរបស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ឪពុកម្តាយសម្តេចតេជោ ហ៊ុន សែន ដែលមានចំនួន១០អណ្តូង កាលពីថ្ងៃទី ៦ ខែកក្តដា ២០១៨នេះ។

លោកស្រី ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានមូលនីធិអណ្តូងទឹកស្អាតលោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក បានអោយដឹងថាដោយមើលឃើញពីការលំបាក និងតម្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំនេះ គ្មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នៅរដូវប្រាំង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានចាត់អោយក្រុមការងារធ្វើជូនពួកគាត់តាមតំរូវការ

ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ លោកស្រី បានអោយដឹងថា សម្ដេចទាំងពីរ លោកតែងតែគិតពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ជាក់ស្តែងក្នុងឱកាសនេះ ទោះបីជាលោកមិនបានមកជួបផ្ទាល់ក៏ដោយ ក៏លោកបានផ្តាំផ្ញើ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពីចំងាយ តាមរយៈលោកស្រីដែលជាបុត្រប្រសារផងដែរ។

ប្រជាពលរដ្ឋដែលបានទទួលអាស្រ័យផលនៃអណ្តូងទឹកទាំងអស់ បានសំដែងនូវការដឹងគុណយ៉ាងជ្រាវជ្រៅចំពោះម្ចាស់អណ្តូង ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋ បណ្ឌិត ដែលតែងតែគិតគូរដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក ដោយមិនគិតពីនិនាការនយោបាយអ្វីឡើយ។

លោកស្រីប្រធានបន្តថា អណ្តូងទឹកស្អាតទាំងអស់ ដែលជាអំណោយរបស់ឪពុកម្តាយសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ត្រូវធ្វើជូនប្រជាពលរដ្ឋគ្រប់២៥រាជធានីខេត្ត ដែលរស់នៅឆ្ងាយពីប្រភពទឹកស្អាត តំបន់ដាច់ស្រយាល ពិសេសនៅរដូវប្រាំងចំនួន១ពាន់ អណ្តូង។

ឆ្លៀតក្នុងឱកាសនេះដែរលោកស្រីក៏បានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេច តេជោ មកពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ សំរាប់ពលរដ្ឋដែលមានបញ្ហាសុខភាព និងទទួលបានការពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗដោយមិនគិតថ្លៃ។ លើសពីនោះ ប្រជាពលរដ្ឋដែលមានសភាពជំងឺធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ