បាត់ដំបង៖ នៅវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមន្ត្រីនគរបាលម្នាក់បើកបរម៉ូតូជ្រុលបង្កូតទៅបុករថយន្តដឹកពោតពីក្រោយរបួសធ្ងន់។
ហេតុការណ៍ការនវបានកើតឡើងនៅចំណុចភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកភ្នំព្រឹកបានអោយដឹងថា៖ជនរងគ្រោះឈ្មោះចន សុវឌ្ឍនៈ ភេទប្រុស អាយុ២៤ឆ្នាំ ជាមន្ត្រីនគរបាលស្រុកសំពៅសំពៅលូន មានទីលំនៅក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បច្ចុប្បន្នជនរងគ្រោះខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនរីឯរថយន្តដឹកដំឡូងនោះបានបន្តដំណើរគេចខ្លួនបាត់៕ដោយសុខ កុសល
Tag: គ្រោះថ្នាក់ចរាចរណ៍