ព្រឹតិ្តការណ៍ថ្មីៗ

សង្ឃមួយអង្គធ្វើអត្តឃាតព្រះកាយដោយមិនដឹងមូលហេតុ​

5 ខែ មុន 203 តូ សុផល

ខេត្តព្រះសីហនុ៖ ថ្ងៃទី​០៧​ ខែកក្កដា​ ឆ្នាំ​២០១៨​ នៅក្នុង​វត្តសីលវន្តារាមភ្នំក្អោង ស្ថិតនៅភូមិបឹងត្រាច​ ឃុំចំការហ្លួង​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​៕​

មានករណីអត្តឃាដដោយចងកនឹងក្រមា​ មួយកើតឡើងជនរងគ្រោះជាព្រះសង្ឃព្រះនាម​ សូ​ សំណាង​ហៅសេង​ ព្រះជន្ម​ ២២វស្សា​ មានទីកន្លែងកំណើត​នៅភូមិត្រពាំង​ ឃុំស្រែអំបិល​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​ បច្ចុប្បន្នបួសគង់នៅវត្តខាងលើ​ ។

ក្រោយពីការពិនិត្យ​និងធ្វើកោសល្យវិច្ច័យ​ព្រមទាំងសាកសួរសាក្សុីនៅកន្លែងកើតហេតុ​រខាងនគរបាលជំនាញជំនាញ​ និងលោក​ ឆូ​ លាងម៉េង​ ជាគិលានុបដ្ឋាកមណ្ឌលសុខភាពកក្តវិទស្រុកកំពង់សីលា​ បានសន្និដ្ឋានលើសាកសពពិតជាបានធ្វើអត្តឃាដដោយចងកនឹងក្រមាពិតប្រាកដ​មែន​។

កំលាំង​អាវុធហត្ថស្នាក់ការ​សន្តិសុខ​៤០២​ សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលាការពារនៅកន្លែងកើតហេតុ​ រង់ចាំធ្វើកំណត់ហេតុប្រគល់​ ទទួលសពជូនក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!