ព្រឹតិ្តការណ៍ថ្មីៗ

ពិតទេ លោកឧត្តសេនីយ៍ ឌួង ពេជ្យ មេបញ្ជារការរងកងពលធំអន្តរាគមន៍លេខ៣ ជាអ្នកបើកលេងល្បែងស៊ីសងពង្វក់ប្រជាជន?

1 សប្តាហ៍ មុន 448 តូ សុផល

ខេត្តព្រះវិហារ៖ បនល្បែងស៊ីសងដុះស្លែមួយកន្លែង ដែលស្ថិតនៅភូមិរុងរឿ៥ឃុំមរកតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងតែមានភាពគគ្រឹកគ្រេង និងមានពលរដ្ឋចូលលេងយ៉ាងច្រើនកុះករ។

បើតាមសេចក្តីរាយការកាលពីថ្ងៃសុក្រទី៦ខែកក្កដាឆ្នាំ២០១៨នេះថា រៀងរាល់ថ្ងៃសុក្រ ក្រុមអ្នកញៀនល្បែងមកពីគ្រប់ទិសទីមិនថាទីឆ្ងាយ ឬជិត តែងតែមកប្រម៉ូលផ្តុំគ្នានៅក្រោយផ្ទះ លោកឧត្តសេនីយ៍ឌួង ពេជ្យ ដែលជាកន្លែងសុវត្ថភាពបំផុតដើម្បីលេងល្បែងភ្នាល់ប្រជល់មាន់អាប៉ោងនិងល្បែងយូគី។

 

សេចក្តីរាយការណ៍ដដែលនោះបន្តថា ក្នុងមួយសប្តាហ៍គេលេងភ្នាល់តែ១ថ្ងៃប៉ុណ្ណោះហើយភ្នាល់ម្តងៗដាក់ប្រាក់រាប់សិបលានរៀលឯណុះ។

បើនិយាយពីអាជ្ញាធរ និងសមត្តកិច្ចវិញ ពិបាកបន្ទោសពួកគាត់ណាស់ ដោយសារខ្លាចអំណាចនិងឥទ្ធិពល លោកឧត្តមសេនីយ៍ឌួង ពេជ្យ កុំថាឡើយរឿងបង្ក្រាបសូម្បីដើរក្បែក៏មិនហ៊ានផង។

គួរបញ្ជាក់ផងដែរថាជាញ៉ឹកញាប់មានពលរដ្ឋរងគ្រោះ ដោយសារល្បែងភ្នាល់ខាងលើខ្លះ កើតជាហិង្សាលែងលះប្រពន្ធប្តី ខ្លះចាញ់អស់ដីស្រែចំការ ខ្លះទៀតចំណាក់ស្រុកឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើក្រញ៉ូងដែលប្រឈមនិងការបាញ់សម្លាប់ និងរងរបួសពិការភាពអស់មួយជីវិត មានទាំងចាប់ខ្លួនដាក់ពន្ធនាគារពីសំណៈទាហានថៃក៍មាន។

ចំពោះករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកការបំភ្លឺពីលោកឧត្តមសេនីយ៍ទោឌួង ពេជ្យមេបញ្ជារការរងកងពលធំអន្តរាគមន៍លេខ៣បានទេនៅព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៨នេះ ដោយគ្មានលេខទំនាក់ទំនង។

អង្គភាពយើងស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីសមីភាគីពាក់ព័ន្ធទាំងអស់ តាមរយះលេខ 0974444174។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ