ព្រឹតិ្តការណ៍ថ្មីៗ

យុទ្ឋនាការឃោសនាបោះឆ្នោតនិតិកាលទី៦ជ្រើសរើសតំណាងរាស្ត្រថ្មី

1 សប្តាហ៍ មុន 236 តូ សុផល

បាត់ដំបង៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨សម្តេចក្រឡាហោមស ខេង ឧប្បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមក្នុងអង្គមិន្ទិញដើម្បីអបអរសាទរខួបលើកទី៦៧ ជាថ្ងសបង្កើតកណបក្រប្រជាជនកម្ពុជា។

កម្មវិធីនេះបានប្រារព្វឡើងនៅសួននាគបាញទឹកស្ថិតក្នងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងដោយមានការចូលរួមពីសំណាក់មន្ត្រិរាជការគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង បានសំណេះសំណាលជាមួយមន្ត្រីរាជការនិងប្រជាពលរដ្ឋរួចមកក្បួនដង្ហែរឃោសនាបានចាប់ផ្តើមដង្ហែរចេញពីទីតាងខាងលើឆ្ពោះទៅបណ្តាស្រុកនានាជុំវិញខេត្តបាត់ដំបង។

ការឃោសនាបោះឆ្នោតសម្រាប់និតិកាលទី៦នេះប្រជាពលរដ្ឋមានទឹកមុខញញឹមរីករាយប្រកបដោយក្តីសង្ឃឹមថានឹងទទួលបានជ័យជំនះចំពោះគណបក្សដែលខ្លួនពេញចិត្ត៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ