ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមចោរប្លន់បានសម្រេចទៀតហើយ នៅខណ្ឌពោធិ៍សែនជ័យ!

4 ខែ មុន 102 តូ សុផល

ភ្នំពេញ៖ ប្រុសស្រី០៣នាក់ជិះម៉ូតូឌុបគ្នាដើរលេងរហូតដល់ជិត ភ្លឺត្រូវចោរមួយក្រុមដេញស្ទាក់ប្លន់យកម៉ូតូបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោលអស់ហេតុការនេះកើតឡើងកាលពីវេលាម៉ោង០២និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៨ នៅចំណុចមុខព្រលានយន្ត ហោះ អន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សីឋិតនៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ សួន សុផាន់អាយុ២០ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅ
បន្ទប់ជួលភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យនិងមានស្រុកកំណើតភូមិល្បើក ឃុំគន់រ៉ង់ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំ។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូប គេបានជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រឹមសង់សេ១២៥សេរី២០១៧ពាក់ស្លាកលេខកំពង់ឆ្នាំ1G-1596 ដោយឌុបនារី០២ក្នុងនោះ មានសង្សារបស់ខ្លួនម្នាក់ផងដោយជិះដើរ លេងរហូតដល់ម៉ោង០២និង៣០នាទីទាបភ្លឺបានបានជូនស្ត្រីម្នាក់គោលបំណងត្រឡប់ទៅផ្ទះដោយដឹកគ្នាក្នុងទិសដៅពីលិចមកកើតខណៈជិះមកដល់ចំណុចកើត ហេតុស្រាប់តែមានជនសង្ស័យមួយក្រុមប្រដាប់ដោយខ្សែរក្រវ៉ាត់មកធ្វើសកម្មភាពវាយប្លន់យកម៉ូតូរួចនាំគ្នាជិះគេចខ្លួន បាត់ស្រមោលតែម្ដង ។

ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹម តែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប២ តែប៉ុណ្ណោះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ