ព្រឹតិ្តការណ៍ថ្មីៗ

សុភាសិតបុរាណថា “ផឹកអោយគេសែង ផឹកដើរខ្លួនឯង ផឹកធ្វើអ្វី..?”

4 ខែ មុន 136 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ផឹកមិនប្រមាណកម្លាំងខ្លួនឯង បានជិះម៉ូតូមកដេកលើចិញ្ចើមផ្លូវ ដាស់មិនក្រោក ស្មានថាខ្យល់គរដាច់ខ្យល់ស្លាប់

បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០០ និង ៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៨ កក្កដា ២០១៨ នៅចំណុចផ្លូវបេតុង ភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់អោយដឹងថា បុរសខាងលើមានឈ្មោះ សុខ សង់ អាយុ​២១ឆ្នាំ ភូមិព្រៃកន្យា ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ប្រភពអោយដឹងថា មុនកើតហេតុ មានអ្នកដំណើរឃើញបុរសម្នាក់ជិះម៉ូតូម៉ាក Wave អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-9545 មិនដឹងជាមូលហេតុអ្វីស្រាប់តែចុះពីលើម៉ូតូប្រាស់ដេកទៅលើដី ដាស់យ៉ាងណា ក៍មិនក្រោក ដោយស្មានថា ខ្យល់គរ ក៍បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍ នៅតែដាស់មិនក្រោកទៀត សមត្ថកិច្ចបានទាក់ទងទៅរថយន្តសាមុយ ដឹកយកទៅក្លីនិកឯកជន ដោយឡែកម៉ូតូបុរសខាងលើត្រូវសមត្ថកិច្ច យកមករក្សាទុក រង់ចាំម្ចាស់ស្វាងស្រាមកទទួលយកទៅវិញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ