ព្រឹតិ្តការណ៍ថ្មីៗ

មជ្ចុរាជផ្តាច់ជីវិតមិត្តសម្លាញ់ពីរនាក់ ខណៈឌុបជូនទៅបន្ទប់ជួលវិញ!

1 សប្តាហ៍ មុន 265 តូ សុផល

ភ្នំពេញ ៖ បុរស២នាក់ស្លាប់យ៉ាងអាណោចអធ័ម ម្នាក់ស្លាប់នៅកន្លែងកើតហេតុ ម្នាក់ទៀតស្លាប់នៅគ្លីនិក សុធារិទ្ធ បែកចានបន្ទាប់ពីឌុបគ្នាវិលត្រឡប់មកពីផឹកសុី រថយន្តបើកច្រាសទិសបុកពេញទំហឹង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ទល់មុខតំបន់សេដ្ឋកិច្ច ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះស្លាប់ទាំង២នាក់ ហើយម្នាក់ស្លាប់នៅកន្លែងមានឈ្មោះ ទី បុប្ផា អាយុ២៨ឆ្នាំ មុខ របរ កសិករ ទើបមកលេងបងប្អូនបាន២ថ្ងៃ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ មានទីលំនៅ ភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ចំណែកជនរងគ្រោះ ស្លាប់នៅគ្លីនិក សុធា រិទ្ធ ចែកចាន មានឈ្មោះ ជិន ម៊ុយចិត្ត អាយុ២៥
ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិដីថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើត ភូមិជ្រលង ឃុំដា ស្រុកកំលែង ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-7410 បើកបរដោយជន រងគ្រោះ ឈ្មោះជិន ម៊ុយចិត្ត ។ ចំណែករថយន្តបង្ក ម៉ាកFUSO យុីឌុប ពណ៌បៃតង ពាក់ស្លាក លេខ ព្រះសីហនុ 3A-3693 អ្នកបើកបរចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅក្បែកន្លែងកើតហេតុ ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បាឲ្យដឹងថា ឈ្មោះ ទី បុប្ផា ទើបមកពីស្រុកកំណើត បាន២ថ្ងៃ ស្នាក់នៅផ្ទះប្អូន ឯភូមិបុរីកម្មករ សង្កាត់កន្ទោកខណ្ឌពោធិសែនជ័យហើយនៅ
ល្ងាចថ្ងៃទី០៧ ខែកក្កដា នេះ ជនរងគ្រោះត្រូវបានមិត្ត័ក្រចាស់ ហៅទៅចូលរួចផឹកសុីនៅឯភូមិដីថ្មី ឃុំបែកចាន លុះនៅវេលាម៉ោងខាងលើ ជនរងគ្រោះទាំង២នាក់ ឌុបគ្នាមកបន្ទប់ ជួល នៅភូមិបរីកម្មករ វិញដោយបើកម៉ូតូឌុបគ្នាពីលិចទៅកើតខណៈដែល ធ្វើដំណើរតាមបណ្តាយផ្លូវជាតិលេខ៤ ដល់ចំណុចខាងលើ ស្រាប់តែរថយន្តបង្ក បើកពីកើតទៅលិចវ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀតស្លាប់នៅគ្លីនិក សុធា រិទ្ធ បែកចាន។

ក្រោយកើតហេតុសាសព ទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ឯស្រុកកំណើត ។ ដោយឡែក រថយន្តបង្កនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅការិល័យចរាចរណ៍ជើងគោក រងចាំដោះស្រាយពេលក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ