ព្រឹតិ្តការណ៍ថ្មីៗ

ឡានបែនដឹកដី បើកបុកកិនម៉ូតូស្លាប់ទៀត ហើយលើផ្លូវជាតិលេខ៣

5 ខែ មុន 225 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីមានរថយន្តបែនបើកឆ្លងផ្លូវមកបុកម៉ូតូទាំងទទឹងទិស ពេញទំហឹងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានអត្តសញ្ញាណប័ណនៅជាប់នឹងខ្លួន មានឈ្មោះ ខាយ កំសេន ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិសាឡូងទី១ ឃុំអង្គេទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

សមត្ថកិច្ចថា ជនរងគ្រោះជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-0970 និង មានមុខរបរជា ជាងភ្លើង ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ចំណែករថយន្តបង្ក ជារថយន្តបែនដឹកដី កង់៦ ក្រោយកើតហេតុ បានបើកគេចទៅបាត់ ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្តបង្ក បើកពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវ ជ្រុលទៅបុកចំពីមុខម៉ូតូជនរងគ្រោះ ដែលបើកពីត្បូងទៅជើង បណ្តាលឲ្យបោកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងតែម្តង និងម៉ូតូខ្ទេចមួយកំណាត់មុខ ហើយរថយន្តបង្ក បើករត់កាត់តាមផ្លូវបេតុង ក្នុងភូមិគេចទៅបាត់ស្រមោល បន្សល់ទុកតែសាកសព នៅកន្លែងកើតហេតុ ។

នៅក្នុងគ្រានោះដែរ ពលរដ្ឋមិនអស់ចិត្ត ឃើញជនរងគ្រោះហាក់នៅមានជីវិត្ត ក៍ហៅរថយន្តសង្រ្គោះអង្គភាព ១១៩ មកពិនិត្យជាក់ស្តែង ឃើញថាជនរងគ្រោះស្លាប់បាត់ទៅហើយ រួចក៍ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យជាក់ស្តែង តែម្តង។

ជនរងគ្រោះ ត្រូវសមត្ថកិច្ច ស្រាវជ្រាវស្វែងរកសាច់ញាតិ ដើម្បីមកទទួលសាកសពដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក ជាបណ្តោះអាសន្ន រងចាំប្រគល់ជូនសាច់ញាតិវិញក្រោយពេលបុណ្យសពរួច ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!