ព្រឹតិ្តការណ៍ថ្មីៗ

លោកឧកញ៉ា ទ្រី ភាព ៖ យើងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ទាំងអស់គ្នា!

4 ខែ មុន 120 តូ សុផល

កណ្តាលស្ទឹង ៖ ពិធីបើកយុទ្ធនាការឃោសនាការបោះឆ្នោត អាណត្តិទី៦ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមការ ដឹកនាំរបស់ ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ គណៈអចិន្រ្តៃយ៍ គណៈពង្រឹង មូលដ្ឋាន ស្រុកកណ្តាលស្ទឹង ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដែលមានសមាជិក សមាជិកាបក្ស ចូលរួមក្បួនឃោសនាជាង៣.០០០នាក់។

លោកឧកញ៉ា បានលើកឡើងថា ថ្ងៃនេះយើងទាំងអស់គ្នាបានចេញមកបើកយុទ្ធនាការឃោសនា ការបោះឆ្នោត និងគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី អាណត្តិទី៦ដើម្បីរួមចំណែកការពារនូវសន្តិភាព ដែលយើង រកមកទាំងលំបាក។ យើងទាំងអស់គ្នាត្រូវចងចាំទុកនូវគុណ បំណាច់ដ៏ធំធេងដែលសម្តេចបានលះបង់ទាំងកំលាំងកាយកំលាំងចិត្ត និងតស៊ូយ៉ាងលំបាកជាទីបំផុត ប្តូរយក សុខសន្តិភាព ជូនជាតិមាតុភូមិ។

បន្ថែមក្នុងពិធីសំណេះសំណាលក្នុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ ឯកឧត្តម ឧកញ៉ា បណ្ឌិត បានបញ្ជាក់ថា ក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាល និងក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចជោគជ័យ ដ៏ធំធេងលើគ្រប់វិស័យ និងថែរក្សាការពាររាល់សមិទ្ធផល
សង្គមជាតិឱ្យបានគង់វង្ស និង ដណ្តើមជោគជ័យធំៗ ក្នុងការ កសាង និង អភិវឌ្ឍមាតុភូមិ និងលើកស្ទួយជីវភាព របស់ប្រជាជន ។

ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់បោះឆ្នោតគាំទ្រគណបក្សប្រជា ជនកម្ពុជា មានរូបទេវតាបាចផ្កា ស្ថិតក្នុងលេខរៀងទី២០ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី។ ជាចុងបញ្ចប់ ឯកឧត្តម បានប្ដេជ្ញាថា “ខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីជួយកសាង និងអភិវឌ្ឍឃុំត្បែងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត”៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ