ព្រឹតិ្តការណ៍ថ្មីៗ

សមា​ជិ​ក​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​​ ជា​ច្រើន​សន្ធឹក​សន្ធាប់​ បាន​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ក្នុង​ថ្ងៃ​ដំបូង

2 ខែ មុន 50 តូ សុផល

ខេត្ត​ព្រះសីហនុ៖ នៅ​ព្រឹក​ថ្ងៃសៅរ៍​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នេះ​ ឯកឧត្តម​ ប៉ុល សារឿន ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ខេត្ត​ព្រះសីហនុ​ និង​ ជា​បេក្ខជន​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ខេត្ត​ព្រះសីហនុ​ ឯក​ឧត្តម​ជាម​ ហ៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាខេត្ត​ព្រះសីហនុ​ ឯក​ឧត្តម​យន្ត មីន អនុប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​ និង​ ឯក​ឧត្តម សំរឹទ្ធិ​ ភុំ​ អនុប្រធាន​ប្រចាំការ​ បាន ដឹកនាំ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​ ជា​ច្រើន​ពាន់​នាក់​ធ្វេី​ពិធី​ជួប​ជុំ​គ្នា​នៅ​វេទិកា​បុណ្យ​ជាតិ​៧មករា​ ដេីម្បី​ទស្សនា​វីដេអូ​ផ្សាយ​ផ្ទាល់​ នូវ​សន្ទរកថា​ របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និង​ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ពិធី​មី​ទ្ទិញ​បេីក​យុទ្ធនាការ​ឃោសនាការ​បោះឆ្នោត​ក្នុង​ថ្ងៃ​ដំបូង​ ពី​រាជ​ធានី​ភ្នំពេញ​ មុន​នឹង​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​ ដោយ​រថយន្ត​ជា​ច្រើន​គ្រឿង​ ក្នុង​ទី​ក្រុង​ព្រះសីហនុ​។

គេ​សង្កេត​ឃើញ​ថា​ ៖ សមាជិក​បក្ស​ ម្នាក់​ៗ​ មាន​ទឹក​មុខរីក​រាយ​ ស្រស់​ស្រាយ​ ពេល​បង្ហែ​ក្បួន​ មាន​វិន័យ​សីលធម៌​ថ្លៃថ្នូរ​ និង​ ណ្តាប់​ធ្នាប់​ល្អ​។

ក្បួន​ឃោសនា​គឺ​ដង្ហែ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ​ រី​ឯ​តាម​ស្រុក​ មាន៖ ស្រុក​ព្រៃនប់​ ស្ទឹងហាវ​ និង​ កំពង់​សិលា​ ធ្វេី​ពិធី​ដោយ​ឡែក​ៗ​ពី​គ្នា​ នៅ​តាម​តំបន់​រៀង​ខ្លួន​៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ