ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត៤គ្រឿងរម៉កកង់បី១គ្រឿងនិងម៉ូតូ៣គ្រឿងបុករះបន្តបន្ទាប់គ្នាស្លាប់១និងរបួសធ្ងន់ស្រាយ៦នាក់

1 សប្តាហ៍ មុន 87 តូ សុផល

កំពង់ឆ្នាំង៖យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់និង៦នាក់ទៀតរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ៤គ្រឿងនិងរថយន្ត៤គ្រឿងបុករះនៅតាមបណ្តោយផ្លូវជាតិលេខ៥ទល់មុខក្លោងទ្វាវត្តភ្នំចំពុះខាងត្បូងស្ពានជ្រៃបាក់ប្រមាណ១០០ម៉ែត្រស្ថិតក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។​

បើតាមមន្ត្រីនគរបាលចរាចរណ៍នៅកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៧និង០០នាទីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ ដំបូងឡើយគឺរថយន្តទីតាន់១គ្រឿងបុកជាមួយ​ម៉ូតូកុប១គ្រឿងបណ្តាលអោយបុរស់ម្នាក់ឈ្មោះ ខឹម សាវឿនហៅ(ពៅ)រស់នៅភូមិមានជ័យ ឃុំគោកបន្ទាយ ស្រុករលាប្អ្អៀរ ខេត្តកំពង់ឆ្នាំង ជាអ្នកជិះម៉ូតូបានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ។​

ក្រោយហេតុការណ៍ទី១រយៈពេល១៥នាទីគឺនៅវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃដ៏ដែលនេះ ខណៈមានមនុស្សបង្អន់រថយន្តឈុបមើល ក៏មា​នរថយន្តយីឌុបភ្លៅប្រាំដឹកសុីម៉​ងធ្វើដំណើរពីជើងទៅត្បូង ទំនងជាចាប់ហ្វ្រាងមិនស៊ីទើបបុករះបន្ថែម ជាបន្តបន្ទាបគ្នា បណ្ដាលអោយមនុស្សស្លាប់១នាក់ និងរងរបួសធ្ងន់ ស្រាល៦នាក់។​

មន្ត្រីនគរបាលបន្តថា រថយន្តបង្កសរុប៤គ្រឿបក្នុងនោះមាន រថយន្ត តាកូមា១គ្រឿង រថយន្តទីកូ១
គ្រឿង រថយន្តទីតាន់ និងយីឌុប១គ្រឿងដោយឡែកម៉ូតូ៣គ្រឿង ក្នុងនោះសង២គ្រឿង គុប១ គ្រឿង និង​តុកឡុក១គ្រឿង។​

ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយឡែករថយន្តរួមម៉ូតូជាមធ្យោបាយបង្កត្រូវបានកម្លាំងនគរបាលចរាចរណ៍យករថយន្តទៅស្ទូចដឹកនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងរងចាំដោះស្រាយនៅពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ