ព្រឹតិ្តការណ៍ថ្មីៗ

សពបុរសម្នាក់ស្លាប់ ដោយសាររថយន្តបុកម៉ូតូ នៅផ្លូវ៦០ម៉ែត្រ​ ត្រូវរថយន្តសង្គ្រោះស្នងការខេត្ត ដឹកសពយកទៅតម្កល់ទុកក្នុងមន្ទីរពេទ្យជ័យជំនះភ្លាមៗ ច្រើនម៉ោងហើយសពលើរថយន្តក្នុងបរិវេណមន្ទីរពេទ្យដដែល!

4 ខែ មុន 113 តូ សុផល

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលកំពុងជិះម៉ូតូមួយគ្រឿង ត្រូវបានរថយន្ត Camary ស្លាកលេខភ្នំពេញ​ 2AE-8006 បុកពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន ក្រោយកើតហេតុប្រហែល១០នាទី ស្រាប់តែរថយន្តសង្គ្រោះស្នងការខេត្តកណ្ដាល បានចេញមកដឹកសព យកទៅតម្កល់ទុកលើរថយន្តសង្គ្រោះនោះរាប់ម៉ោង នៅក្នុងបរិវេណមន្ទីរពេទ្យជ័យជំនះ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​កាលពីព្រលប់ថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០១៨នេះ ត្រង់ចំណុចបំបែកជាបួន តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អោយ​ដឹងថា នៅមុនកើតហេតុគេបានឃើញ បុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1H-4287 តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនយ៉ាងលឿន​ លុះជិះមកដល់ផ្លូវបំបែកជាបួន ដែលជាចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក TOYOTA CAMARY ពណ៍ស​ ស្លាកលេខភ្នំពេញ​ 2AE-8006​ បើកយ៉ាងលឿន​ពីត្បូងទៅជើង​ មិនបង្អន់ល្បឿន ​បានបុកគ្នាចំពីមុខពេញទំហឹង ដែលបណ្តាលអោយបុរសម្នាក់បោកក្បាលស្លាប់ភ្លាមៗតែម្តង ក្រោយកើតហេតុបានប្រហែល១០នាទី ស្រាប់តែរថយន្តសង្គ្រោះស្នងការនគរបាលខេត្តកណ្ដាល បានចេញមកដឹកសព រួចយកទៅតម្កល់ទុកលើរថយន្តសង្គ្រោះនោះរាប់ម៉ោង នៅក្នុងបរិវេណមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ដើម្បីរងចាំរកសាច់ញាតិបន្ត? ហេតុអ្វីខាងមន្ទីរពេទ្យបង្អែកជ័យជំនះ មិនព្រមទទួលសព តម្លល់ទុកសិន នៅសាលតម្កល់សព។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ​ រួចធ្វើការវ៉ាស់វែងរថយន្តនិងម៉ូតូ រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ ដើម្បីរងចាំតំណាងភាគីទាំងសងខាងចូលមកដោះស្រាយ​តាមក្រោយ។

តើនេះជាគោលការរបស់មន្ទីរពេទ្យឬ…??? ពេលសាកសពស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខាងរថយន្តសង្គ្រោះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកយកតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ដើម្បីរកសាច់ញាតិ ហេតុអ្វីខាងមន្ទីរពេទ្យបង្អែកជ័យជំនះមិនព្រមទទួលសព តម្លល់ទុកសិននៅសាលតម្កល់សព…???

អង្គភាពព័ត៌មាន​យើង​ មិនទាន់ទទួលបានការបញ្ជាក់ពីប្រធានមន្ទីរពេទ្យ និងអ្នកនាំពាក្យក្រសួងសុខាភិបាល នៅឡើយទេ​ ពាក់ព័ន្ធនឹងករណី រថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកសាកសពអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍យកតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ហេតុអ្វីខាងមន្ទីរពេទ្យបង្អែកជ័យជំនះ មិនព្រមទទួលសព តម្លល់ទុកសិន នៅសាលតម្កល់សព? ដោយអោយតម្កល់ទុកលើរថយន្តសង្គ្រោះនោះរាប់ម៉ោង ក្នុងបរិវេណ​មន្ទីរពេទ្យបែបនេះទៅវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ