ព្រឹតិ្តការណ៍ថ្មីៗ

ស្រីស្អាតបើករថយន្តទំនើប​ បុករបាំងថ្មក្រឡាប់ផ្ងារជើង រួចខ្ទៀតរបាំងថ្ម​ទៅចំរថយន្តមួយទៀតខ្ទេចទៅមុខលែងរួច នៅជិតស្តុបបូកគោ!

1 សប្តាហ៍ មុន 663 តូ សុផល

រាជធានី​ភ្នំពេញ ៖ ​នារីរូបស្រស់ស្អាតម្នាក់ សង្ស័យស្រវឹងស្រា បើកបររថយន្តស៊េរីទំនើប​ បោះពួយយ៉ាងលឿន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យក្រឡាប់ រួចខ្ទៀតរបាំងថ្ម ត្រូវរថយន្តមួយគ្រឿងទៀត ខ្ទេចទៅមុខលែងរួចបង្កការភ្ញាក់ផ្អើលទាំងរំលងអាធ្រាត្រ។

ហេតុការណ៍គ្រោះថ្នាក់គួរអោយភ្ញាក់ផ្អើលនេះ​​កើតឡើង​វេលាម៉ោង០០និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិនា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខសាលាអន្តរជាតិ Eton House ជិត Brown Coffee តាមបណ្តោយផ្លូវម៉ៅសេទុង ជិតស្តុបបូកគោ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានអោយភ្នាក់ងារ TNN ដឹងថា​ :​ នៅមុនពេលកើតហេតុ​គេឃើញមានរថយន្តស៊េរីទំនើប​ ម៉ាក​KIA Carnival ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 2AS-1115 បើកបរដោយនារីរូបស្រស់ស្អាតម្នាក់ ទំនងស្រវឹងស្រា ធ្វើដំណើរ​ពីលិចទៅកើត ក្នុងលឿងយ៉ាងលឿនដូចហោះ លុះមកដល់ចំនុចកើតហេតុ មុខសាលាអន្តរជាតិ Eton House ក៏បានទៅបុករបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលអោយរថយន្តរេចង្កូតក្រឡាប់ផ្ងារជើង ចំណែករបាំងថ្ម បានខ្ទៀតទៅចំរថយន្តមួយគ្រឿង ទៀតម៉ាក Camary បាឡែន ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AS-5179 ជិះគ្នា៤នាក់ ធ្វើដំណើរតាមផ្លូវម៉ៅសេទុងពីកើតទៅលិច បណ្ដាលអោយរងការខូចខាត​ខ្ទេចមួយកំណាត់មុខ​ បើកទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ចំណែកនារីរូបស្រស់ដែលជាអ្នកបើកបររថយន្តស៊េរីទំនើប ត្រូវសមត្ថកិច្ចមូលដ្ឋាននាំទៅបុស្តិ៍រដ្ឋបាលទន្លេបាសាក់ ដើម្បីរងចាំធ្វើការសាកសួរ។

នារីរូបស្រស់ដែលជាអ្នកបើករថយន្តទំនើបខាងលើឈ្មោះ ដេង ដានី អាយុ២៤ឆ្នាំ មុខរបរ​រកស៊ី​ ។ រីឯអ្នកបើកបររថយន្ត Camary ជាអ្នកលក់សំលៀកបំពាក់នៅផ្សាររាត្រី មិនត្រូវបានស្គាល់ឈ្មោះនោះទេ ។

បើតាមម្ចាស់រថយន្ត Camary បានប្រាប់ភ្នាក់ងារ​ TNN អោយដឹងថា គាត់ជាអ្នករកស៊ីទើបមិនចង់វែងឆ្ងាយក៏បានហៅកង់បីជិះទៅប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីដោះស្រាយគ្នា ចំណែកនារីម្ចាស់រថយន្តស៊េរីទំនើបបានហៅក្រុមគ្រួសារមកជួយដោះស្រាយ ដោយព្រមចេញសងថ្លៃខូចខាតរថយន្តចំនួន ៩០០ដុល្លា ដើម្បីបញ្ចប់រឿង ហើយហៅរ៉ឺម៉កកង់បីមកសណ្ដោងយកទៅយានដ្ឋានដើម្បីធ្វើការជួសជុល ។

ក្រោយកើតហេតុសមត្ថកិច្ចបានទាក់ទងសមត្ថកិច្ចជំនាញចុះវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តមកដោះស្រាយតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ