ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសំណេះសំណាល និងពិធីបិទវគ្គ ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ ទប់ទល់ និងបង្ក្រាបបាតុកម្ម និង​កូដកម្ម​ របស់កងកម្លាំង​នគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង

2 ខែ មុន 113 តូ សុផល

ព្រៃវែង៖ នាព្រឹកថ្ងៃ សុក្រ ៩ រោច ខែ បឋមសាឍ សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៨ នៅទីលាន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួម សំណេះសំណាល និងពិធីបិទវគ្គហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ ទប់ទល់ និងបង្ក្រាបបាតុកម្ម និង​កូដកម្ម​ របស់កងកម្លាំង​នគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែងគឺមាន​រយៈពេល​ ៥ ​ថ្ងៃ។
ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ នគរបាលខេត្ត បានធ្វើរបាយការណ៍ ស្តីពីការហ្វឹកហាត់​ក្បួន ​យុទ្ធសាស្ត្រ​បាញ់​គ្រាប់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទៅ​លើ​ហ្វូង​បាតុករ និង​កូដកម្ម​ កងកម្លាំងដែលមកហ្វឹកហាត់ ចាប់ពីថ្នាក់នាយការិយាល័យ រហូតដល់មន្រ្តី កម្លាំងមកពីអធិការដ្ឋាននគរបាលស្រុក,ក្រុងទាំង១៣ ក្នុង មួយស្រុកចំនួន ៥នាក់ និងវរៈសេនាតូចការពារព្រំដែនលេខ 607
លោកស្នងការ បានបន្តទៀតថា ការហ្វឹកហាត់​ក្បួន​យុទ្ធវិធី​បង្ការ​ទប់ទល់ និង ប្រឆាំង​បាតុកម្ម​ខុសច្បាប់​ របស់ កងកម្លាំងនគរបាលនគរបាលខេត្ត គឺជ្រើសរើសចេញពីបណ្តាអង្គភាពនានា ចំនុះស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង ។
ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានកោតសសើរដល់កម្លាំងនគរបាល ជាសិក្ខាកាមដែល បានយកចិត្ត ទុកដាក់ ហ្វឹកហាត់រៀនសូត្រអនុវត្តខ្ជាប់ ខ្ជួននូវវិន័យកងកម្លាំង នគរបាលជាតិ បានល្អ ដែលធ្វើវគ្គសិក្សានេះទទួលលទ្ធជោគជ័យ។
ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់ មន្ត្រី​ន​គ​របា​លទាំងអស់ត្រូ​វតែបន្ត​យ​កចិ​ត្តទុ​ក​ដាក់​ប​ន្ថែម ទៀត និងបង្កើនការសហការការពារសន្តិសុខ សុវត្ថិភាព របៀប​រៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរ បង្កើននូវវិធានការបង្ការ និងការចាត់តាំង យាមកាម ការពារសន្តិសុខ សុវត្ថិភាពនៅមូលដ្ឋានឲ្យបានកាន់ខ្លាំងក្លាថែមទៀត ធ្វើយ៉ាងណាឲ្យជន ដែលមានបំណង ប្រព្រឹត្ត បទល្មើស គ្មានឱកាសនឹងប្រព្រឹត្តបទល្មើសបាន ត្រូវបន្តរឹងបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិឃុំមានសុវត្ថិភាព ព្រមទាំងកិច្ចការស្នូល និងកិច្ចការជំនាញផ្សេងៗទៀតឲ្យបានល្អប្រសើរ ។ព្រមទាំង​ការពារ​ការ​រិ​យា​ល​យ័​បោះ​ឆ្នោត​ឱ្យ​មាន​សុវត្ថិភាព​ ប្រឆាំង​ដាច់ខាត​រាល់​ទ​ង្វើ​រទាំង​ឡាយ​ណា​ដែល​មាន​បំណង​ប្រឆាំង​និង​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ ឧត្តមសេនីយ៍ស្នងការ ក៍បានអំពាវនាវ ដល់ កងកម្លាំង ទាំងអញ្ជើញទៅបោះឆ្នោត នៅ​ថ្ងៃ​ទី​២៩​ កក្កដា​២០១៨​ នាពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា ៕ដោយ ចាន់ សុធា

បន្ថែមយោបល់របស់អ្នក

យោបល់