ព្រឹតិ្តការណ៍ថ្មីៗ

ចុម! លោកចៅហ្វាយស្រុក ពញាឮ ប្តឹង លោកលី សាម៉េត និងឧកញ៉ា ឌី ប៉ូ រឿងចែកអំណោយមិនជម្រាបគាត់

2 ខែ មុន 544 តូ សុផល

កណ្តាល ៖ លោក លី សាម៉េត និង លោកឧកញ៉ា ឌី ប៉ូ នៅថ្ងៃទី ០៤ ខែ កក្តដា ឆ្នាំ ២០១៨ បានយកអំណោយទៅចែកអោយប្រជាពលរដ្ឋប្រមាណ៥ពាន់នាក់ជាង នៅ ឃុំ កំពង់អុស ដោយមិនបានជំរាបចៅហ្វាយ ស្រុក ហើយត្រូវបានលោកចៅហ្វាយស្រុក ប្តឹង លោកទាំងពីរ ពីបទ ចុះចែកអំណោយជូនប្រជាពលរដ្ឋដោយមិនជម្រាប់គាត់ក្នុងនាមអជ្ញាធរឱ្យដឹងនោះ។

បើតាមលោក លី សាម៉េត និង លោកឧកញ៉ា ឌី ប៉ូ បានប្រាប់ថា ពួកគាត់បានដើរឃោសនាជាង ២០ឃុំហើយ បើគិតជាប្រជាជនប្រមាណជា ៥ មុឺននាក់ជាងហើយ ឃុំណា ស្រុកណាគេមិនដែលឃាត់ រូបលោកទេ ហើយ ទើបតែឃុំកំពង់អុស ក្នុងស្រុកពញាឮ ខេត្តកណ្តាល ចៅហ្វាយស្រុក មេឃុំ បញ្ជាអោយកូនចៅ ស្ទាក់ផ្លូវ ប្រជាពលរដ្ឋមិនអោយមកចូលរួមទទួលអំណោយ និងមិនអោយរូបលោកឃោសនា ដើម្បីប្រមូលកំលាំងជួយគណបក្សប្រជាជន តើខ្ញុំខុសអ្វី រហូតដល់ចៅហ្វាយស្រុកពញាឮ ប្តឹងខ្ញុំបាទ លី សាម៉េត និង ឧកញ៉ា ឌី ប៉ូ ទៀត ។ ខ្ញុំបាទ សុំអោយសម្តេចជួយផង ។

លោក លី សាម៉េត និង លោក ឧកញ៉ា ឌី ប៉ូ ប្រាប់ថា ពួកគាត់បានប្រមូលប្រជាពលរដ្ឋនៅឃុំកំពង់អុស និង ប្រជាពលរដ្ឋជាច្រើនឃុំទៀត មកជួបជុំគ្នានៅកន្លែងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ នៅឃុំកំពង់អុស មកជួបសឋំណេះសំណាលនិងចែកអំណោយ ដោយសេចក្តីស្រលាញ់គណបក្សប្រជាជន និងសម្តេចតេជោ លោក លី សាម៉េត និងឧកញ៉ា ឌី ប៉ូ បានខិតខំប្រឹងប្រែង ជួយគណបក្សប្រជាជន ជាបន្តបន្ទាប់រហូតមក ។

លោកទាំងពីរបានបញ្ជាក់ថា លោកដើរជួយគ្រប់ឃុំហើយ ចំនួន ២៨ ឃុំ សរុបជា ១២ ស្រុក ហើយ មិនដែលមានឃុំណា ស្រុកណារករឿងទេ មកដល់ពេលនេះឃោសនាអោយគណបក្សប្រជាជន ប្រមូលប្រជាជន ជិត ៥000 នាក់ មកចែកអំណោយ និង ឃោសនាអោយ ប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបសនគ្រប់គ្នា ស្រាប់តែចៅហ្វាយស្រុកពញាឮ មកប្តឹងលោក លី សាម៉េត និងលោកឧកញ៉ា ឌី ប៉ូថាទៅធ្វើខុសច្បាប់ អត់បានជំរាបឱ្យគាត់បសនដឹង ។

លោកទាំងពីរបាននិយាយថា ឥលូវនេះចៅហ្វាយស្រុក ពញាឮ បានប្តឹង លោក លី សាម៉េត និងឧកញ៉ា ឌី ប៉ូ ដែលប្រមូលប្រជាជនរាប់ពាន់នាក់ ថាខុសនឹងច្បាប់ដែលមិនបានជំរាបគេ ហេតុដូចនេះ រូបលោក សូមសម្តេចមេត្តាជួយផង ។ ហើយពេលនេះគេ កំពុងប្តឹងកោះហៅ ហើយខ្ញុំបាទមិនបានចូលទៅទេ ពីព្រោះ ខ្ញុបាទកំពុងមមាញឹកជួយសម្តេចជាបន្តបន្ទាប់ នៅគ្រប់ខេត្តទាំងអស់ ដោយបានសន្យាជាមួយប្រជាពលរដ្ឋ ៤ ទៅ ៥ ខេត្តទៀត ម្លោះហើយ អត់មានពេលវេលាឯណាទៅជួបទេ ។ ដោយលោក លើកឡើងថាគេចោទថាខ្ញុំនឹងកំហុសខុសធ្ងន់បំផុតគឺមិនបានជំរាបគេ រហូតដល់ចៅហ្វាយស្រុកប្តឹង ថាខ្ញុំនឹងប្រមូលប្រជាពលរដ្ឋច្រើនម៉េសមកចែកអំណោយអោយគណបក្សប្រជាជនហ្នឹង ។
ពាក់ព័ន្ធករណីនេះ អង្គភាពយើងច្ញុំមិនអាចទសក់ទងដុំការបំភ្លឺពៅលោកចៅហ្វាយស្រុកពញ្ញឮបានទេ។ តែទោះជាយ៉ាងណាអង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពៅលោកចៅហ្វាយស្រុករៀងរាល់ម៉ោងធ្វើ ៕

បន្ថែមយោបល់របស់អ្នក

យោបល់