ព្រឹតិ្តការណ៍ថ្មីៗ

កុមារាវ័យ៧ឆ្នាំម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

2 ខែ មុន 121 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង១២:៣០នាទថ្ងៃទី ទី៥ ខែកក្កដា ឆ្នាំ២០១៨មានក្មេងប្រុសម្នាក់ឈ្មោះធួន សុីមិច ភេទប្រុស អាយុ៧ឆ្នាំត្រូវម៉ូតូបុកពេញទំហឹងបណ្តាលអោយស្លាប់ខណះបញ្ជូនទៅដល់មន្ទីពេទបង្អែកខេត្តបាត់ដំបង។

ហេតុការណ៍ការនេះបានកើតឡើងត្រង់ចំណុចក្រុមទី៧ ភូមិចុងប្រឡាយ ឃំុតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកមោងឬស្សីបានអោយដឹងថា៖ម៉ូតូបង្កហេតុម៉ាក Honda dream C១២៥ពណ៌ខ្មៅសេរីឆ្នាំ ២០១១ ពាក់ស្លាកលេខ បាត់ដំបង១k.០៧៦៨ អ្នកបើកបរដោយឈ្មោះ ផុន ឈុន ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិស្តីស្ទឹង ឃំុតាលាស់ ស្រុកមោងឬស្សីធ្វើ ដំណើរលើផ្លូវជាតិលេខ ៥ ឆ្ពោះទៅផ្ទះលុះមកដល់ចំនុចកើតហេតុខាងលើស្រាប់តែមានក្មេង
ប្រុសម្នាក់បានរត់ឆ្លងផ្លូវបណ្តាលឲ្យបុកយ៉ាងពេញទំហឹងសន្លប់ស្តូកស្តឹងតែងម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមកដល់ធ្វើការវាស់វែងនិងយកម៉ូតូបង្កហេតុទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីរងចាំការដោះស្រាយនៅបេលក្រោយចំណែកក្មេងប្រុសរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង១៩និង៣០ល្ងាចដោយសាររបួសធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ