ព្រឹតិ្តការណ៍ថ្មីៗ

ក្រោយបោះឆ្នោត មន្ត្រីនគរបាលជាន់ខ្ពស់៥រូបថ្នាក់ឧត្តមសេនីយ៍ត្រូវផ្ទេរនិងតែងតាំងមុខតំណែងថ្មី

2 ខែ មុន 1352 តូ សុផល

ភ្នំពេញ ៖ បើតាមប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងនៅថ្ងៃទី៦ ខែកក្កដានេះថា រាជរដ្ឋាភិបាលបានសម្រេចផ្ទេរ​​​ និងតែងតាំងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍៥រូប រាប់ទាំងប្រធាននាយកដ្ឋាននគរបាលព្រហ្មក្រសួងមហាផ្ទៃ និងស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ និងស្នងការខេត្តផងដែរ។

បើយោងលិខិតដែលទទួលបាននាព្រឹកនេះ បានបង្ហាញឲ្យដឹងថា មន្ត្រីនគរបាលដែលត្រូវផ្លាស់ប្តូរ៥រូបនេះមាន ៖
១ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ត្រូវបានផ្ទេរ និងតែងតាំងជា អនុប្រធាននាយកដ្ឋានកណ្ដាល នគរបាលយុត្តិធម៌ ។

២ លោកឧត្តមសេនីយ៍ទោ ង៉េង ជូ អនុប្រធានដ្ឋាននគរបាលព្រហ្មទណ្ឌ ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជំនួសតំណែងលោក សុខ ខេមរិន្ទ។

៣ លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប ត្រូវបានផ្ទេរ និងតែងតាំងជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលនៃក្រសួងមហាផ្ទៃ។

៤ លោកឧត្តមសេនីយ៍ត្រី ស៊ា មុយឡុង ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានផ្ទេរ និងតែងតាំងជាប្រធាននាយកដ្ឋានអក្សរសម្ងាត់។

៥ លោកឧត្តមសេនីយ៍ត្រី ហេង ចាន់ធារី ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានផ្ទេរ និងតែងតាំងជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍នៃក្រសួងមហាផ្ទៃ។

ពាក់ព័ន្ធនិងការលេចធ្លាយព័ត៌មានខាងលើនេះ បើតាមលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ បានមានប្រសាសន៍បញ្ជាក់ប្រាប់ថា លោកបានជ្រាបពីការផ្ទេរ និងតែងតាំងតំណែងរបស់លោកដែរ ហើយពិធីផ្លូវការគ្រោងប្រកាសនៅក្រោយបោះឆ្នោតជាតិរួចសិន។

ការដោះដូរនិងផ្ទេរតំណែងមន្ត្រីនគរបាលជាន់ខ្ពស់ទាំង៥រូបខាងលើនេះ គេនៅមិនទាន់ដឹងច្បាស់ថាបណ្តាលមកពីមូលហេតុអ្វីឱ្យច្បាស់លាស់នៅឡើយទេ បានជាមានការដោះដូរ ឡើងតំណែង ចុះតំណែង នេះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ