ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាជនកម្ពុជា អាចប្រឈម នឹងជំងឺធ្ងន់ធ្ងរដូចជា មហារីក បេះដូង ខួក្បាល សួត ថ្លើម និង តម្រងនោម នៅពេលមិនបានពិនិត្យសុខភាពឱ្យបានទៀងទាត់

4 ខែ មុន 103 តូ សុផល

ដោយក្តីព្រួយបារម្មណ៍ និងការយកចិត្តទុកដាក់គិតគូរ ពី សុខភាព ប្រជាជនកម្ពុជា ក្រុមអ្នកឯកទេសព្យាបាលជំងឺធ្ងន់ធ្ងរ នៃ មន្ទីរទេព្យកាល់ម៉ែត្រ បានចេញមកចែករំលែក នូវចំណេះដឹងខ្លះៗ ពាក់ព័ន្ធទៅនឹងការថែទាំ និងកាតាមដាន ពីស្ថានភាពសុខភាព ឬ បច្ចុប្បន្នភាពរបស់ជំងឺធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។

លោក វេជ្ជបណ្ឌិត សាស្រ្តាចារ្យ អ៊ាវ សុខា ប្រធានមជ្ឈមណ្ឌលជាតិ ជំងឺមហារីក និងលោក វេជ្ជបណ្ឌិត សាស្រ្តាចារ្យ ខុស ជួរ ប្រធានផ្នែកជំងឺបេះដូង ប្រចាំមន្ទីពេទ្យកាល់ម៉ែត្រ កាលពីល្ងាច ថ្ងៃទី ៥ ខែកក្កដានេះ បានចែករំលែកទាក់ទងនឹងបច្ចុប្បន្នភាពរបស់ជំងឺធ្ងន់ធ្ងរ នៅក្នុងប្រទេសកម្ពុជា មូលហេតុ និង ការ បង្ការ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា មានចំណេះដឹងខ្លះៗ សម្រាប់តាមដាន ថែទាំសុខភាព ពាក់ព័ន្ធនឹងស្ថានភាពជំងឺមហារីក បេះដូង ខួក្បាល សួត ថ្លើម និង តម្រងនោម ទាំងក្នុងដំណាក់កាលដំបូង និងដំណាក់កាលធ្ងន់ធ្ងរ។

ការចែករំលែកទាក់ទងនឹងបច្ចុប្បន្នភាពរបស់ជំងឺធ្ងន់ធ្ងរនេះ បានធ្វើឡើង ក្នុងពិធីសម្ពោធប្រកាសលក់ជាផ្លូវការ នូវ អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ របស់ក្រុមហ៊ុន មេនញូឡាយ ខេមបូឌា នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ។

ទាក់ទិននឹងបញ្ហានេះ លោកវេជ្ជបណ្ឌិតទាំងពី បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ទាំងអស់ បើមានអាការៈណាមួយ ដែលសង្ស័យថា អាចនឹងមានជំងឺមហារីក ឬ បេះដូង ក៏ដូចជាជំងឺធ្ងន់ធ្ងរដទៃទៀត ត្រូវទៅជូបជាមួយ គ្រូពេទ្យឯកទេស ដើម្បីពិនិត្យ និងព្យាបាល ចៀសជាងទៅទិញថ្នាំ យកមកប្រើប្រាស់ ផ្តេសផ្តាស ដែលនាំឱ្យស្ថានភាពជំងឺ កាន់តែធ្ងន់ធ្ងរថែមទៀត ឬ អាចនិយាយបានថា ហួសពេលដែលគ្រូពេទ្យជំនាញអាចជួយសង្រ្គោះបាន។

លោកវេជ្ជបណ្ឌិត បញ្ជាក់ជូនថា រាល់ជំងឺធ្ងន់ធ្ងរបែបណាក៏ដោយ ក៏ក្រុមគ្រូពេទ្យកម្ពុជា មានសមត្ថភាព អាចជួយសង្គ្រោះ ឬ ព្យាបាលជូនបានដែរ ក៏ប៉ុន្តែសុំកុំឱ្យទុករហូតដល់ជំងឺមានស្ថានភាពធ្ងន់ធ្ងរ សង្រ្គោះលែងបាន។ ដំណោះស្រាយល្អបំផុត គឺត្រូវពិនិត្យសុខភាពឱ្យបានទៀងទាត់ ថែទាំសុខភាពឱ្យបានល្អ ពិសារអាហារដែលមានសុវត្ថិភាព កុំពិសារស្រាហួសកម្រិត កុំជក់បារី និង ហាត់ប្រាណជាប្រចាំ។

ជាមួយគ្នានោះ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រកាសជាផ្លូវការ នៃការផ្ដល់ជូននូវអត្ថប្រយោជន៍ធានារ៉ាប់រងថ្មីមួយ ដែលផ្តល់ការកាពារហិរញ្ញវត្ថុ ជាមួយចំនួនទឹកប្រាក់ធានារហូតដល់ ១០ ម៉ឺនដុល្លារអាមេរិក ទៅលើស្ថានភាពជំងឺធ្ងន់ធ្ងរ ដូចជាជំងឺមហារីក និងជំងឺបេះដូងជាដើម ដែលអត្ថប្រយោជន៍នេះ នឹងជួយសម្រាលបន្ទុកនៃការចំណាយលើការព្យាបាល ដើម្បីឱ្យអ្នកជំងឺអាចផ្តោតសំខាន់ លើការព្យាបាល ដើម្បីឱ្យជាសះស្បើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ