(ភ្នំពេញ)៖ កម្មវិធីថ្មីសន្លាង ដែលមិនធ្លាប់មានពីមុនមក ដែលមានឈ្មោះថា “កេសរាតារាសួគ៌កម្ពុជា” បានលេចចេញជារូបរាងហើយ ក៏បានបើកឱកាសទទួលពាក្យពីបេក្ខជន-បេក្ខនារី នៅទូទាំងប្រទសកម្ពុជា ដើម្បីចូលរួមប្រឡងបញ្ចេញទេពកោសល្យ បញ្ចេញសមត្ថភាពនៅក្នុងកម្មវិធីធំមួយនេះ។
កម្មវិធីធំដែលបង្ដើតឡើង ដោយស្នាដៃកូនខ្មែរ ហើយត្រៀមបង្ហាញរូបរាង នៅលើកញ្ចក់ទូរទស្សន៍មួយឆាប់ៗខាងមុខ ដែលមានឈ្មោះថា “កេសរាតារាសួគ៌កម្ពុជា” ក្នុងគោលបំណង បំផុសផ្នត់គំនិតទៅដល់យុវជន-យុវតី ស្វែងយល់ពីចំណេះដឹងសាកល រំលឹកឡើងវិញ ពីវប្បធម៌ ប្រពៃណី អរិយធម៌រុងរឿង ឆ្លុះបញ្ចាំងពីអត្តចរឹកដ៏ផូផង់របស់ខ្មែរ ឲ្យពិភពលោកស្គាលកម្ពុជាកាន់តែខ្លាំង និងអត្ថប្រយោជន៍ច្រើនទៀត។
កម្មវិធី “កេសរាតារាសួគ៌កម្ពុជា” ជាកម្មវិធីមួយដែលប្រឡងជ្រើសរើស តារាម៉ូឌែលប្រចាំ ក្រុមហ៊ុន កេសរា Production រយៈពេល៣ខែ និងមានការងារជាច្រើនទៀត។ ការចាប់ផ្តើមទទួលពាក្យ ចាប់ពីថ្ងៃទី 15 ខែកក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃទី 29 ខែកក្កដា ។ ទំនាក់ទំនងសាកសួព័ត៌មានបន្ថែមតាមរយៈលេខ 010 639 100 , 099 969 629។
សូមបញ្ជាក់ផងដែលថា កម្មវិធីជ្រើសរើសជ័យលាភី ៤រូប គឺ
ជ័យលាភីលេខ១ ទទួលបានរង្វាន់ ៣០០០$ រួមទាំង Sponsor និងក្លាយជាតារាប្រចាំផលិតកម្ម កេសរា។
ជ័យលាភីលេខ២ ទទួលបានរង្វាន់ ២០០០$ រួមទាំង Sponsor និងក្លាយជាតារាប្រចាំផលិតកម្ម កេសរា។
ជ័យលាភីលេខ៣ ទទួលបានរង្វាន់ ១៦០០$ រួមទាំង Sponsor និងក្លាយជាតារាប្រចាំផលិតកម្ម កេសរា។
និងជ័យលាភីលេខ៤ ៧គូទទួលបានរង្វាន់ ២០០$ រួមទាំង Sponsor និងក្លាយជាតារាប្រចាំផលិតកម្ម កេសរា៕
Tag: សិល្បៈ