ព្រឹតិ្តការណ៍ថ្មីៗ

(ក្តៅៗ)ទាហានជើងទឹកថៃម្នាក់ស្លាប់ ដោយសារខ្វះអុកស៊ីសែន អំឡុង​ប្រតិបត្តិការ​​សង្គ្រោះ​ក្មេង១៣នាក់ នៅក្នុងរូងភ្នំថាំ​លួង

1 សប្តាហ៍ មុន 400 តូ សុផល

បាងកក ៖ នាយទាហានជើងទឹកថៃម្នាក់ ដែលបំពេញ​​​ការងារក្នុងការជួយ​សង្គ្រោះ​មនុស្សទាំង១៣នាក់ នៅក្នុងរូងភ្នំថាំលួង នៃខេត្តឈៀងរ៉ាយ ភាគខាងជើង​ប្រទេសនោះ បានស្លាប់បាត់​បង់ជីវិតហើយ ដោយសារតែ​ការខ្វះ​អុកស៊ីសែន។ នេះបើ​តាមការចេញផ្សាយ​ដោយសារព័ត៌មាន Washington Post នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។

សារព័ត៌មាន​ខាងលើបាន​បន្តទៀតថា អតីតនាយទាហាន​ជើងទឹកថៃ និងជាអ្នក​ជំនាញ​មុជទឹកដែរនោះ​មាន​ឈ្មោះថា សាម៉ាណ គូណាន (Samarn Kunan) បានទទួល​មរណភាព​អំឡុងពេលលោក​កំពុងតែរៀបចំធុង​ឧស្ម័ន​អុកស៊ីសែន នៅក្នុងរូងភ្នំថាំលួង ទីដែលប្រតិបត្តិការ​ជួយសង្គ្រោះ​មនុស្សទាំង ១៣នាក់ កំពុងបន្តនៅឡើយ។

គួរបញ្ជាក់ថា សពរបស់លោក សាម៉ាណ គូណាន ត្រូវបានដឹក​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិសុវណ្ណភូមិ នៃទីក្រុង​បាងកក ដើម្បីរៀបចំ​​បញ្ជូនបន្ត​ទៅកាន់​ខេត្ត រ៉យ អេត (Roi Et) ភាគខាងកើត​ប្រទេសថៃ ដែលជាស្រុកកំណើត​របស់លោក។ លោកជា​មនុស្ស​​ដំបូង​ហើយ ដែលបាន​បាត់បង់ជីវិត បន្ទាប់ពីកើត​មានហេតុការណ៍​​មនុស្សបាត់ខ្លួន​ ក្នុងរូងភ្នំ​ថាំលួង នារយៈពេល ១៣ថ្ងៃ​មកនេះ។

សូមជម្រាបថា ក្មេងជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់​បានបាត់ខ្លួន​យ៉ាង​អាថ៌កំបាំង តាំងតែពីថ្ងៃសៅរ៍​មកម្ល៉េះ រីឯក្រុមអ្នកជួយ​សង្រ្គោះជឿជាក់ថា អ្នកទាំងនេះកំពុងជាប់​នៅក្នុងល្អាងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើង​នៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជាល្អាងវែងជាង​គេបំផុតទី០៤ របស់ថៃ ដែលមានប្រវែងប្រមាណជា១០គីឡូម៉ែត្រ។

ពួកគេជាក្រុមបាល់ទាត់U16នឹងជាអ្នកជិះកង់ប្រចាំសាលាមួយនៅថ្ងៃអាទិត្យពួកគេក៍បានលេងបាល់ឈ្នះហើយក្មេងបីអ្នកដែលធ្លាប់ចូលទៅក្នុងរូងភ្នំនោះក៍បានបបួលគ្នាម្តងទៀតចូលទៅសរសេរឈ្មោះនឹងឈ្មោះក្រុមនឹងថតរូបម្តងទៀត។ ពេលដែលពួកគេចូលទៅបាន1គីឡូមេឃក៍បានភ្លៀងធ្វើអោយទឹកហូរចូលហើយក៍ត្រូវបានបិតជិតផ្លូវតូចដែលគេឆ្លងកាត់ប្រវែង១៥ម៉ែត្រ ទើបធ្វើអោយពួកគេមិនអាចដើរត្រលប់មកក្រោយបាន ។

ក្រុមអ្នកស្វែងរកបានចូលទៅរកពួកគេបានឃើញស្នាមជើងរបស់ពួកគេត្រឹមចំណុច3គីឡូនៃរូងភ្នំហើយពួកគេក៍បានឃើញនៅកាតាប.ទូរសព្ទ៍មួយគ្រឿង.នឹងស្បែកជើងដែលពួកគេធ្វើជាសញ្ញាព្រួយសំរាប់ប្រាប់ផ្លូវដែលគេទៅមុខ។

ហើយឧទ្ធម្ភាកចក្របានហោះនៅលើជុំវិញភ្នំនោះដើម្បីធ្វើជាសញ្ញាអោយពួកគេបានដឹងថាមានគេកំពុងតែជួយពួកគេ។

រូងភ្នំនោះមានចំងាយ១០គីឡូហើយនៅពេលនេះក្រុមរុករកបានចូលទៅដល់6គីឡូម៉ែតហើយតែរកមិនទានឃើញទៀតត្រង់ចំណុង3គីឡូនោះពួកគេក៍បានបាត់ស្នាមជើងេបស់ពួកគេព្រោះភ្លៀងបន្តរាល់ថ្ងៃអាចធ្វើអោយបាតស្នាមជើងរបស់ពួកគេ។

ហើយក្រុមរុករកបានធ្វើការទាំងយប់ ទាំងថ្ងៃ ហើយអ្នកស្រាវជ្រាវដែលល្បីជុំវិញពិភពលោកក៍បានធ្វើដំណើរទៅផងដែរដើម្បីជួលរុករកក្មេងៗទាំងនោះដែរ។

បញ្ចាក់រូងភ្នំមួយនេះមិនទាន់មាននរណាម្នាក់អាចចូលទៅដល់ក្នងនោះហើយក៍មិនដឹងថាក្នុងនោះមានអ្វីទេព្រោះមិនទាន់មានអ្នកស្រាវជ្រាវណាចូលទៅដល់ម្នាក់នោះទេ!ហើយអ្នកស្រុកនោះក៍មិនទាន់មានអ្នកណាម្នាក់ចូលទៅដល់នោះដែល។

កន្លែងដែលគេអាចចូលទៅលេងនោះត្រឹមតែកន្លែងដែលពួកគេដាក់កង់ប៉ុណ្ណោះហើយគ្រូដែលមានបារមីពូកែៗក៍បានទៅដល់នោះច្រើនដែលដើម្បីធ្វើពិធីបើកផ្លូវសែនព្រេងជូន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ