ព្រឹតិ្តការណ៍ថ្មីៗ

ជឹម ជឿន តារាចម្រៀង ត្រូវឆក់កាបូបរងរបួសធ្ងន់

4 ខែ មុន 176 តូ សុផល

ភ្នំពេញ ៖ តារាចម្រៀងវ័យក្មេងតែចេះចាំយ៉ាងជំនាញបទចម្រៀងមរតកដើមលោកជុំ ជឿនបានរងរបួសជាទម្ងន់ក្រោយជួបហេតុការណ័ចោរឆក់កាបូបនៅមុខសាលាឋបមសិក្សាទួលគោកអតីតសាលាពៅ អ៊ុំ។ពីដំបូងក្រោយដួលភ្លាមៗលោកអាចឈមើលគេគ្រាកាន់ដៃឡើងឡានពេទ្យបានតែក្រោយទៅដល់មន្ទីរពេទ្យបាត់មាត់ក។

ព័ត៌មានបឋម លោកជុំ ជឿនយ្រូវជនសង្ស័យមួយក្រុមជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប បណ្ដាលឲ្យ បែកក្បាលហូរឈាមស្រោច ខ្លួនសន្លប់ស្តូកស្តឹង នៅតាមបណ្ដោយផ្លូវលេខ ២៨៩ ស្ថិតនៅសង្កាត់បឹងកក់ ១ ខណ្ខទួលគោកត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ នៅវេលាម៉ោង ១១ និង ៣០ នាទីត្រូវនិងថ្ងៃទី ៤ ខែ កកដ្ដាឆ្នាំ ២០១៨ ។លើសពីនោះមានការលើកឡើងថាម៉ូតូដែលដួលឈប់នៅទីនោះរបស់លោកជុំ ជឿនក័មិនទាន់ឃើញដោយចំនុចនេះសូមសមត្ថកិច្ចស្រាវជ្រាវថាអ្នកណាជាអ្នករក្សាទុក។រយៈពេលពេញ១ថ្ងៃទី៥ កក្កដា ម្សិលមិញនេះលោកជុំ ជឿនស្ថិតនៅក្នុងអាការៈធ្ងន់ហើយនិយាយមិនទាន់បានឃើញសម្រាកពេទ្យដេរក្បាលខាងក្រោយ។អ្នកសិល្បៈល្បីៗផ្នែកចម្រៀងមរតកដើមទាំងប្រុសស្រីម្នាក់ៗភ្ញាក់ផ្អើលហើយនាំគ្នាជូនពរលោកឆាប់ជា។

លោកជុំ ជឿនមានទឹកដមសំឡេងពិរោះមានសមត្ថភាពច្រៀងបទសម័យដើមបានច្រើនណាស់។លោកមានប្រវត្តិប្រឡងចម្រៀងនៅប៉ុស្តីលេខ៣និងបាយ័ន។តារារូបនេះត្រូវបានបណ្តាស្ថានីយ៍ទូរទស្សន៍ មួយចំនួនទាក់ទងឡើងច្រៀងជាបន្តបន្ទាប់។ជាពិសេសលោកត្រូវនានស្ថានីយ៍ទូរទស្សន៍បាយ័នខ្នះខ្នែងជួយអោយមានឱកាសបង្ហាញស្នាដៃច្រើនជាងគេមិនថាកម្មវិធីតីចធំឡើយដូចជាលេចមុខក្នុងកម្មវិធីជាច្រើន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ