ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធ និង គ្រឿងញៀន

2 ខែ មុន 113 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួនសង្ស័យ២នាក់ ករណីគ្រឿងញៀន

នៅថ្ងៃសុក្រ ៩រោចខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កពស ២៥៦២ត្រូវនឹងថ្ងៃទី ០៦ខែ កក្កដាឆ្នាំ ២០១៨ វេលាម៉ោង ០១និង៣០នាទីស្ថិតនៅចំនុចភូមិលេខ១(ក)ឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យ៖ ចំនួន០២នាក់(ឃាត់ខ្លួន)
១-ឈ្មោះ ជាម សារ៉ាត់ភេទប្រុសអាយុ១៩ឆ្នាំជនជាតិ ខ្មែរមុខរបរ កម្មករ ផ្សារដែក ទីកន្លែងកំណើត ភូមិ ត្រោក ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បច្ចុប្បន្ន ស្នាក់នៅ បន្ទប់ជួល ភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

២-ឈ្មោះ សុង រ៉ា ហៅ សិត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ៖ មិនពិតប្រាកដ ទីកន្លែងកំណើត៖ ភូមិ គរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

បច្ចុប្បន្ន៖ ស្នាក់នៅ បន្ទប់ជួល ភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
ត្ថុតាងចាប់យកម្សៅក្រាមពណ៌សថ្លាសង្ស័យថា÷ជា សារធាតុញៀនប្រភេទ(ម៉ាទឹកកក)
ចំនួន០៥កញ្ចប់តូច។

ប្រភពអោយដឹងថា នៅថ្ងៃទី ខែ ឆ្នាំកើតហេតុខាងលើ សមត្ថកិច្ចប៉ុស្តិ៍រនគរបាលរដ្ឋបាល
ស្វាយរលំ បានសហការណ៍ជាមួយកំលាំងប្រជាការពារភូមិលេខ១ (ក) ឃុំស្វាយរលំ ល្បាត ក្នុងភូមិសាស្រ្ដ ហើយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អ ថាមាន ករណីប្រើប្រាស់គ្រឿងញៀន នៅ ចំនុចផ្ទះជួលនៅភូមិលេខ១(ក) ឃុំស្វាយរលំ ភ្លាមនោះ កំលាំងយើងបានធ្វើការត្រួតពិនិត្យ ក៏ប្រទះឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន ០៥ កញ្ចប់តូចនៅក្នុងបន្ទប់ជួល របស់ជនសង្ស័យទាំង ០២នាក់។

ពេលនោះ ក៏បាននាំខ្លូនជនសង្ស័យទាំង០២នាក់ខាងលើមក ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ជាម សារ៉ាត់ បានសារភាពថា គ្រឿងញៀនប្រភេទ ម៉ាទឹកកកចំនួន ០៥កញ្ចប់ ខាងលើខ្លួនពិតជាបានទិញពីមនុស្សប្រុស ម្នាក់មិនស្គាល់ឈ្មោះអាយុប្រហែល ១៦ឆ្នាំ នៅម្ដុំ ចំនុចវាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ដើម្បីយកមកប្រើប្រាស់ ជាមួយ ឈ្មោះ សុង រ៉ា ហៅ សិត ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ