ព្រឹតិ្តការណ៍ថ្មីៗ

បុរសដែលបីកូនលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វាព្រឹកថ្ងៃទី៤ខែកក្ក្កដាឆ្នាំ២០១៨ ឥឡូវនេះបានអណ្តែតហើយ!

4 ខែ មុន 185 តូ សុផល

រាជធានីភ្នំពេញ ៖ ប្រទះឃើញសពអណ្តែតទឹកជាបុរសម្នាក់ដែល បីកូនលោតទឹកសម្លាប់ខ្លួននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោង៦ព្រឹកម្សិលមិញ ឥឡូវបានស្រង់មកលើគោកហើយនៅវេលាម៉ោង៦យប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានជ្រោយចង្វាត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សពមានឈ្មោះ លី ទៀង ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ មុខរបរលក់ទឹកអំពៅ នៅផ្ទះជួលម្តុំផ្សារ សំហាន សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មានស្រុកកំណើត នៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ មានកូនឈ្មោះ ហង្ស លីហ្សា ភេទស្រី អាយុ ៧ឆ្នាំ មុខរបរសិស្សស្នាក់នៅជាមួយឪពុក។ ចំណែកស្រ្តីជាម្តាយដែល មានប្តីថ្មីនោះមានមុខរបរជាកម្មការីនីរោងចក្រ រស់នៅម្តុំផ្សារសិនជូរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

តាមសម្តីម្តាយរបស់ជនរងគ្រោះបានប្រាប់ឲ្យ TNN ដឹងថានៅយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ រូបគាត់បាននិយាយទៅកូនថា បើកលក់ទឹកអំពៅ មិនដាច់កូនឈប់លក់ទៅនៅផ្ទះដាំបាយឲ្យកូនសុីនិងនាំកូនទៅរៀនទៅបានហើយ។ ក្នុងមួយយប់ទល់ភ្លឺកូនរបស់គាត់ បានបើកភ្លើងចោលរហូតរូបគាត់មិនចាប់អារម្មណ៏នោះទេ។ ទើបដល់ម៉ោង៥និង៣០នាទីព្រឹក រូបគាត់បានងើបពីដេកហើយក៏ហៅកូនឲ្យបិតទ្វារទៅផ្សារ កូនរបស់គាត់បានឆ្លើយថាចាំបន្តិចទៅណុះមួយភ្លេតសិនហើយក៏ដឹកដៃកូនចេញទៅបាត់។

តាមសម្តីក្មេងស្រីបាននិយាយថា បុរសជាឪពុកបាននិយាយកុហក ថានាំមកហាត់ប្រាណតែបែរជានាំមកលោតទឹកពីលើស្ពានទៅវិញ។មកដល់លើស្ពានជ្រោយចង្វាក៏បីកូនលោតចុះទៅក្នុងទឹក ពេលនោះក៏មានទូកនេសាទជនជាតិឥស្លាមបានមកស្រង់ក្មេងស្រីឲ្យរួចផុតជីវិត តែឪពុកបានលិចបាត់ឆឹង។ មកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៦យប់ទើបប្រទះឃើញសាកសព បុរសដែលបីកូនលោតទឹកនោះអណ្តែតឡើង។

បច្ចុប្បន្នសាកសព ត្រូវបានម្តាយមកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ