ព្រឹតិ្តការណ៍ថ្មីៗ

ស្វាគមន៍មេប៉ុស្តិ៍ភ្នំពេញថ្មី ចោរឆក់បានដៃ មួយភ្លែតបទល្មើសឆក់២ដង

4 ខែ មុន 2163 តូ សុផល

ភ្នំពេញ ៖ បទល្មើសឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្ត សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ មួយភ្លែតកើតមានបទល្មើសចោរឆក់ កាបូប ប្រជាពលរដ្ឋ អ្នកដំណើរតាមផ្លូវ បានសម្រេច ហើយគេចខ្លួនបាត់ស្រមោល ចំនួន២លើកផ្ទួនៗ ក្នុងរយៈពេលត្រឹមតែ១០នាទី តែប៉ុ
ណ្ណោះ លើកទី១ នៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ជាករណីបើកឆាក នៅតាមផ្លូវ១៩៨៦ មុខផ្សារស៊ុបពើស្ត័រ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឆក់យកទៅបាត់ដោយសុវត្តិភាព ហើយ១០នាទីក្រោយ នៅវេលាម៉ោង៣និង៣០នាទីបន្ទាប់ ថ្ងៃដដែល ជនសង្ស័យធ្វើសកម្មភាពឆក់ ជាករណីទី២ នៅតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី បានសម្រេចជាលើកទី២ ។

សកម្មភាព ប្រព្រឹត្តបទល្មើសឆក់ទាំង២ករណីខាងលើ ត្រូវបានប្រជាពលរដ្ឋរឹះគន់សមត្ថកិច្ច សង្ស័យ មេប៉ុស្តិ៍ភ្នំពេញថ្មី ទើបមកកាន់តំណែងថ្មី សង្ស័យមិននាំកូនចៅដើរល្បាត ទើបជាឱកាស ជនល្មើស ដើរធ្វើសកម្មភាពឆក់កាបូប បានយ៉ាងងាយបែបនេះ ។

ករណីទី១ នៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី០៥ ខែកក្កដា ខណៈដែល ជនរងគ្រោះ ឈ្មោះ អូន សុធា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ជិះម៉ូតូមួយគ្រឿង ម៉ាក ធូដេ ធ្វើដំណើរពីលិចទៅកើត ដល់ចំណុចខាងលើ ជនសង្ស័យជិះម៉ូតូ ម៉ាក សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយមក ឆក់យកកាបូប ដាក់នៅប្រឡោះជើងខាងក្រោមទៅបាត់ ក្នុងកាបូប មានលុយ៤០មុឺនរៀល ទូរស័ព្ទដៃ អាយផេត កាតការងារ និងឯកសារមួយចំនួនទៀត ។

ករណីទី២ នៅវេលាម៉ោង៣និង៣០នាទី ក្រោយពីករណីទី១ ត្រឹមតែ១០នាទីតែប៉ុណ្ណោះ ដែលប្រព្រឹត្តទៅ នៅតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ជនរងគ្រោះឈ្មោះ មុំ សុគន្ធធា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ខណៈដែលកំពុងជិះ ម៉ូតូ មួយគ្រឿងម៉ាក ហ្វីណូ ធ្វើដំណើរ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ជិះម៉ូតូ សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយ មកឆក់យកកាបូបដាក់ទូកម៉ូតូប្រឡោះភ្លៅបានសម្រេច ហើយគេចខ្លួនបាត់ ។ នៅក្នុងកាបូប លុយ៨០០ដុល្លា ទូរស័ព្ទ២គ្រឿង អត្តសញ្ញាណប័ណ និងឯកសារមួយចំនួនទៀត ។

ជនរងគ្រោះទាំង២ករណី ក្រោយកើតហេតុ បានត្រឹមដើរគ្រវីក្បាល ហួសចិត្ត ត្បីតបទល្មើសដូចជាងាយៗ ស្រែកដង្ហោយហៅរកប៉ូលីស តែគ្មានឃើញ មានតែនាំគ្នា រត់ទៅប្តឹងនៅប៉ុស្តិ៍ ភ្នំពេញថ្មី ឲ្យជួយស្រាវជ្រាវ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ