ព្រឹតិ្តការណ៍ថ្មីៗ

ខេត្តត្បូងឃ្មុំ​ប្រារពទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ក្រោមប្រធានបទ​ “​ ចូលរួមទាំងអស់គ្នា​ ដើម្បីជីវិត​ និងសហគមន៍យើងគ្មានគ្រឿងញៀន​ “​

1 សប្តាហ៍ មុន 67 តូ សុផល

ត្បូងឃ្មុំ​ ៖ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ក្រោមប្រធានបទ​ “​ ចូលរួមទាំងអស់គ្នា​ ដើម្បីជីវិត​ និងសហគមន៍យើងគ្មានគ្រឿងញៀន

​ “​ ត្រូវបានប្រារព្ធធ្វើក្រោមអធិបតីភាព​ ឯកឧត្តម​ លី​ ឡេងអភិបាលខេត្តត្បូងឃ្មុំ​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ថោង​ សុគន្ធា​ អគ្គលេខាធិការរង​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ដោយមានការអញ្ជើញចូលរួមពីប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្រគ្រឿងញៀនខេត្ត​ ក្រុង​ ស្រុក​ កងកំលាំងបីប្រភេទ​ យុវជនកាយរិទ្ធ​ កាកបាទក្រហម​ លោកគ្រូ​ អ្នកគ្រូ​ ប្រជាពលរដ្ឋ​ សិស្ស​ និស្សិត​ និងអ្នកពាក់ព័ន្ធ​ ចំនួន​១៤០០នាក់។

កម្មវិធីនេះមានប្រារព្ធធ្វើនៅព្រឹកថ្ងៃព្រហស្បតិ៍៨រោជ​ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៥ ខែកក្កដា​ ឆ្នាំ២០១៨​ នៅស្រុកមេមត់​ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម​ គន់​ សុភា​ អភិបាលរងប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ បានថ្លែងស្វាគមន៍​ និងរបាយការណ៍ពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធក្នុងខេត្តបានខិតខំរួមគ្នាអនុវត្តការងារយ៉ាងសកម្មនិងបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងទប់ស្កាត់បទល្មើសគ្រឿងញៀន​ឆ្លងដែន។

ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ថោង​ សុគន្ធាអគ្គលេខាធិការរង​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអាននូវសាររបស់សម្តេចតេជោហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ថ្លែងអំណរព្រះគុណ និងអរគុណជាថ្មីម្តងទៀត ចំពោះសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ ថ្នាក់នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលជាដៃគូជាតិ-អន្តរជាតិ វិស័យសាសនា វិស័យឯកជន សប្បុរសជន សិល្បករ សិល្បការនី ពិធីករ ពិធីការនី ម្ចាស់ជំនួយ និងបណ្តាប្រទេសជាមិត្ត ទាំងអស់ ដែល បានខិតខំប្រឹងប្រែងចូលរួម និងគាំទ្រយ៉ាងសកម្ម លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងមក និងសូមឱ្យប្រពៃណីនៃការចូលរួមបន្តស្ថិតនៅ និងកាន់តែសកម្មថែមទៀត ដើម្បីជាឧត្តមប្រយោជន៍រួម គឺការ លើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការពារថែរក្សាបាននូវ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនទៅមុខកាន់តែឆាប់រហ័ស។

ឯកឧត្តម​ លី​ ឡេង​ អភិបាលប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានមានប្រសាសន៍​ថា​ ដោយថ្លែងនូវការកើតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីរាជការគ្រប់លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅគ្រប់ស្ថាប័ន​ អង្គភាពរបស់ខេត្តទាំងអស់ ក៏ដូចជាបណ្តាអង្គការដៃគូ​ វិស័យសាសនា វិស័យឯកជន និងសប្បុរសជននានា ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ និងទប់ស្កាត់រាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ពិសេសក្នុងដំណើរការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង ៣ ដំណាក់កាលរបស់រាជរដ្ឋាភិបាលដែលបាននិងកំពុងអនុវត្តស្របពាក្យស្លោក “ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន ” ដ៏មានតម្លៃ និងមានសារៈសំខាន់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ