ព្រឹតិ្តការណ៍ថ្មីៗ

ទុស្សេឆេះកាប៊ីនភ្លេីងផ្អេីលប្រជាពលរដ្ធ បុគ្គលឹករោងចក្រនិងប្រជាការពារ

2 សប្តាហ៍ មុន 81 តូ សុផល

ភ្នំពេញ ៖ ទុស្សេឆេះកាប៊ីនភ្លើងផ្អើលឆោឡោពលរដ្ឋ បុគ្គលឹករោងចក្រខ្វលីធីនិងប្រជាការពារ នាំគ្នាយកបំពង់បាញ់ពន្លត់អគ្គីភ័យរបស់រផងចក្រខ្វលីធីមកបាញ់ពន្លត់។ដែលមានទីតាំងនៅតាមផ្លូវបេតុងចូលផ្សារទួលពង្ររ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។

បេីតាមសេចក្តីរាយការណ៍អ្នកឃេីញហេតុការណ៏បានអោយដឹងថា:កន្លែងការប៊ីនភ្លើងនោះសង្ស័យទុស្សេចេញពីក្នុងទើបនៅសុខៗ ស្រាប់តែទុស្សេឆេះហុយផ្សែងខ្មួលខ្មាញ់ចេញមកក្រៅបង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ ក្បែរខាងភ័យខ្លាចរាលដាលដល់លំនៅដ្ឋានបែបនេះ ហើយត្រូវបានកម្លាំងប្រជាការពារ សង្កាត់ចោមចៅ១និង សមត្ថកិច្ច រាយការណ៍ស្នើសុំផ្តាច់ចរន្តភ្លើង ហើយយកបំពង់ពន្លត់អគ្គីភ័យបាញ់ ពន្លត់ភ្លើង។
ករណីនេះបានកើតឡើង នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង១២និង២៥នាទី។

ពលរដ្ឋ រស់នៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា:មុនកើតហេតុ គាត់បានឮសូរសម្លេងផ្ទុះ ដូចគ្រាប់បែក ចេញពីកាប៊ីនភ្លើងខាងលើ ស្រាប់តែមួយសន្ធុះក្រោយមក ផ្សែងហុយខ្មួលខ្មាញ់ ចេញមកក្រៅតែម្តង បង្កឲ្យភ័យស្លន់ស្លោ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ប្រជាពលរដ្ឋ សមត្ថកិច្ច រាយការណ៍សុំឲ្យអគ្គីសនីកម្ពុជា ផ្តាច់ចរន្តភ្លើងជាបណ្តោះអាសន្ន ហើយកម្លាំងប្រជាការពារសង្កាត់ចោមចៅ១ ទៅជួយអន្តរាគមន៍ សហការណ៍ជាមួយ ពលរដ្ឋនិងបុគ្គលឹក រោងចក្រខ្វលីធី នៅក្បែរនោះ យកបំពង់ពន្លត់អគ្គីភ័យរបស់រោងចក្រខ្វលីធីមកបាញ់អស់ចំនួន២៦ បំពង់ទើប ភ្លើង រលត់បាត់ទៅវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ