ព្រឹតិ្តការណ៍ថ្មីៗ

កម្មការិនីជាង៣០នាក់ដួលសន្លប់តៗគ្នានៅ រោងចក្រយីហោតេងស៊ុន

1 សប្តាហ៍ មុន 86 តូ សុផល

 

កំពង់ស្ពឺ ៖ កម្មការិនីជាង៣០នាក់  នៅរោងចក្រដេរកាបូបគ្រប់ប្រភេទ យីហោ(តេងស៊ុន )
បានដួលសន្លប់តៗគ្នា ដោយមិនដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើល ហើយត្តូវបានរិងចក្រដឹកយកទៅសង្គ្រោះភ្លាមៗ។

ប្រភពខ្លះសង្ស័យថា”ពុលថ្នាំជ្រលុកក្រណាត់ ប្រភពខ្លះសង្ស័យភ័យបានជាដួលសន្លប់តៗគ្នា។
ហេតុការនេះកើតឡើង កាលពីវេលាម៉ោង០៨និង៤០នាទីព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៨។ រោងចក្រនោះមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤១ស្ថិតនៅក្នុងភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកបានស្រង់សម្តីកម្មករកម្មការិនីរោងចក្រខាងលើយីហោ(តេងស៊ុន)បានចូលទៅបំរើការងារដូចសព្វមួយដង ស្រាប់តែដល់ម៉ោងជាង០៨ព្រឹក ស្រាប់តែមានកម្មការិនីរោងចក្រម្នាក់កំពុងតែបំរើការងារមានអាក្ការៈ ទន់ដៃ ទន់ជើង បណ្តាលអោយដួលសន្លប់ ពេលនោះស្រាប់តែមានកម្មការិនីរោងចក្រជាង៣០នាក់ផ្សេងៗទៀតដែលធ្វើការនៅក្បែរគ្នានោះ ឃើញក៏មានការភ័យបណ្តាលអោយដួលសន្លប់តៗគ្នាតែម្តងទៅ។

បើតាមប្រភពពីកម្មការិនីម្នាក់និយាយថា” ការដួលសន្លប់របស់ក្រុមកម្មការិនីរោងចក្រដេរ កាបូបយីហោ(តេងស៊ុន)ខាងលើនេះគឺមកពីធុំក្លិនថ្នាំ ដែលក្រុមអ្នកលាយថ្នាំលៀប បានបណ្តាលអោយឆួលខ្លិនពុលដួលសន្លប់តៗគ្នារហូតដល់ចំនួន៣៥នាក់។

បន្ទាប់ពីក្រុមកម្មារិនីរោងចក្រដួលសន្លប់តៗគ្នា នោះ ខាងរោងចក្របានដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនមួយកន្លែងនៅម្តុំថ្នល់ទទឹងធ្វើការសង្គ្រោះបន្ទាន់។

តាមប្រភពពីនគរបាលស្រុកបាននិយាយអោយដឹងថា”រហូតមកដល់រសៀលថ្ងៃដដែលនេះ កម្មការិនីទាំង៣៥នាក់បានធូរស្បើយអស់ហើយ ហើយក៏អ្នកខ្លះត្រឡប់ទៅផ្ទះវិញហើយដែរ។ កម្មការិនី​ ចំនួន៣៥ នាក់​បំរើ​ការ​នៅផ្នែក​ ដេរ បានដួលសន្លប់នោះបានជាសះស្បើយអស់ហើយ ចំពោះក្រុមកម្មករ កម្មារិនីផ្សេងៗទៀតត្រូវបាន
ឲ្យសំរាកចំនួនមួយថ្ងៃ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ