ព្រឹតិ្តការណ៍ថ្មីៗ

ម្ចាស់ចូលក្នុងផ្ទះមួយភ្លែត ជនសង្ស័យលួចម៉ូតូ ចេញមកទាន់ស្រែកចោរៗ ចាប់ខ្លួនបានមកវិញ!

1 សប្តាហ៍ មុន 133 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាន បងប្អូនប្រជាពលរដ្ឋ ជួយចាប់ខ្លួនបានភ្លាមៗ
ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួច កាច់សោ ក ម៉ូតូ បានសម្រេច តែគ្មានវាសនា ម្ចាស់ចេញមកទាន់សនរែកផ្អើលអ្នកជិតខាង កាលពីវេលម៉ោង១២និង១០នាទីថ្ងៃត្រង់ ទី០៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ នូ ណារិន អាយុ៣២ឆ្នាំមុខ
របរមិនពិតប្រាកដស្នាក់នៅភូមិភ្នំពេញថ្មីសង្កា
ត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ម្ចាស់ម៉ូតូឈ្មោះ កែ សុធារី អាយុ២៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ម្ចាស់ម៉ូតូបានប្រាប់ថាមុនកើតហេតុនាងបានទុកម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រឹមពណ៌ខ្មៅសេរី
២០១២ពាក់ស្លាកលេខភ្នំពេញ1BF-8592
នៅមុខផ្ទះរួចអង្គុយនិយាយគ្នាលេងក្នុងផ្ទះ
រំពេចនោះស្រាប់តែជនសង្ស័យចេញមកធ្វើសកម្មភាពលួចម៉ូតូពេលបញ្ឆេះជិះចេញគាត់បាន់ឮសំឡេងម៉ូតូក៍ចេញមើលឃើញជនសង្ស័យជិះចេញគាត់ក៍រត់ដេញតាមពីក្រោយដោយស្រែកចោរៗគាប់ជួនសមត្ថកិច្ចមូលដ្ឋានល្បាតក្បែនោះឃើញក៍ដេញតាមរហូតជិតមួយគីឡូដីទើបចាប់បានជនសង្ស័យខាងលើព្រមទាំងដកហូតបានម៉ូតូបានមកវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសុំនុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដោយឡែកម៉ូតូបានប្រគល់ជូនម្ចាសើដើមវិញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ