ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ប៉ា សុជាតិវង្ស ជាអធិបតី ក្នុងពិធី ប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៣៧៥ នាក់ ក្នុងខណ្ឌមានជ័យ និងប្រាប់សមាជិកថ្មី អោយប្តេជ្ញាឈប់ជឿការញ៉ុះញ៉ង់របស់ក្រុមប្រឆាំង និងទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាជូនគណះបក្សប្រជាជនកម្ពុជា ។

4 ខែ មុន 130 តូ សុផល

ភ្នពេញ៖ នៅវេលាម៉ោង ៧’៣០នាទី ថ្ងៃព្រហស្បតិ៍ ៨ រោច ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៨នៅទីស្នាក់ការគណបក្សសង្កាត់ ស្ទឹងមានជ័យ២ បានធ្វើពិធី សំណេះសំណាល ជាមួយសមាជិករបស់ គណបក្សសង្គ្រោះជាតិ ដែលសុំរួមរស់ជីវភាពនយោបាយជា មួយសមាជិកគណបក្សកម្ពុជាចំនួន ៣៧៥ នាក់ ក្រោម អធិបតីភាព ឯ.ឧ ប៉ា សុជាតិវង្ស​ ប្រធានគណបក្សប្រជាជនរាជធានីភ្នំពេញ និង ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌមានជ័យ ។

ក្នុងនោះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងារគណះបក្សរាជធានីចុះជួយតាមមូលដ្ឋានសង្កាត់ក្នុងខណ្ឌមានជ័យ រួមទាំងលោកប្រធាន អនុ ប្រធានគណះបក្សខណ្ឌ និងលោក ប្រធានគណះបក្សសង្កាត់ទាំង៧ចូលរួមក្នុងពិធី បញ្ចូលសមាជិកបក្សថ្មីនាឱកាសនេះដែរ ។

សមាជិក សមាជិកា ដែលបានផ្ទេរជីវភាពរបស់គណះបក្សសង្គ្រោះជាតិមករួម រស់ជីវភាពនយោបាយជាមួយគណះបក្ស ប្រជាជន សរុបចំនួន ៣៧៥នាក់ រួមមាន :
– សង្កាត់ស្ទឹងមានជ័យទី៣ ចំនួន ៦៣នាក់ ។
– សង្កាត់ស្ទឹងមានជ័យទី ២៨នាក់ ។
– សង្កាត់បឹងទំពន់ទី១ ១៥នាក់ ។
– សង្កាត់បឹងទំពន់ទី ២ ចំនួន ២២០នាក់ ។
– សង្កាត់ចាក់អង្រែក្រោម ១៥នាក់ ។
– សកម្មជន ផ្លក ចយ ៣៤នាក់ ។

ក្នុងពិធីសំណេះសំណាលជាមួយការ បញ្ចូលសមាជិកថ្មី ចំនួន ៣៧៥ នាក់ នាពេលនេះ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណះបក្សរាជធានីភ្នំពេញ បានលើកឡើងថាបងប្អូន ដែលបានចុះចូលជាសមាជិក ចំនួន ៣៧៥ នាក់ តាមមូលដ្ឋានសង្កាត់ ក្នុងខណ្ឌមានជ័យ នាពេលនេះ គឺជាឆន្ទះពិតប្រាកដរបស់បងប្អូនដោយផ្ទាល់ ដោយមិនមានការបង្ខិតបង្ខំ ឬមានការគំរាមកំហែងក៏ដូចជាការផ្តល់នូវ លាភសក្ការនោះទេ តែផ្ទុយទៅវិញ បងប្អូនបានមើលឃើញ និង ជឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋមកលើគណះបក្សប្រជាជនកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋមាន ការជឿជាក់លើសម្តេចតេជោ ដែលជា ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ចាប់តាំងពីអណត្តិទី១រហូតអណត្តិទី៥ និងអណត្តិបន្តៗទៀត ។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណះ បក្សរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ការចូលជាសមាជិកថ្មី របស់បងប្អូនប្រជាពលរដ្ឋទាំងអស់នេះ គឺជាសញ្ញាវិជ្ជមានមួយដែលអាចឈានទៅរកភាពជោគជ័យយ៉ាងលើសលប់នៅថ្ងៃបោះឆ្នោតខាងមុខ ពីព្រោះថាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ម្នាក់ៗគឺជាសម្លេងឆ្នោត មួយសម្លេង នៃសន្លឹកឆ្នោតដើម្បីគាំទ្រគណះបក្សប្រជាជនកម្ពុជា ។

ជាមួយគ្នានេះដែរ សមាជិកថ្មីរបស់គណះ បក្សប្រជាជន បានឡើងប្តេជ្ញាចិត្តថា ពួក យើងទាំងអស់គ្នា បានសម្រេចចិត្តមករួមរស់ជាមួយគណះបក្សប្រជាជននាពេលនេះ គឺពួកខ្ញុំទាំងអស់គ្នាចូល ស្មគ្រ័ចិត្តចូលដោយខ្លួនឯង មិនមានការទិញដូរ ឬក៏មាននរណាម្នាក់មកផ្តល់លាភសក្ការះជូនដល់ពួកខ្ញុំឡើយ ។ ដោយពួកខ្ញុំបានមើលឃើញអស់រយះកាលកន្លងមក ដែលពួកខ្ញុំបាន រួមរស់ជាមួយគណះបក្សផ្សេង ហាក់បីដូច មិនមានផលប្រយោជន៍ ក្នុងការទ្រទ្រង់ ក្នុងមូលដ្ឋានរបស់ពួកខ្ញុំទាល់តែសោះ ម្យ៉ាងវិញទៀតពួកខ្ញុំទាំងអស់គ្នាបានចាញ់បោកនូវនយោបាយបោកប្រាស់របស់គណះបក្សទាំងនោះដោយមិនដឹងខ្លួនទៅវិញ ហេតុដូចនេះទើបពួកខ្ញុំទាំង៣៧៥នាក់ សុំមករួមរស់ជាមួយគណះបក្សប្រជាជន ដើម្បីរួមចំណែករក្សាសន្តិភាព និង ការអភិវឌ្ឍន៍បន្តទៀត ។

ជាចុងបញ្ចប់ ឯកឧត្តម ប៉ា សុជាតិវង្សប្រធានគណះបក្សរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ដើម្បីគាំទ្រគណះបក្សប្រជាជន ដឹកនាំប្រទេសរីកចំរើនបន្ថែម ទៀត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ