ព្រឹតិ្តការណ៍ថ្មីៗ

ក្រឡាប់រថយន្តដឹកកម្មករ របួសធ្ងន់ស្រាលច្រើននាក់លើផ្លូវជាតិលេខ៣

1 សប្តាហ៍ មុន 120 តូ សុផល

ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍ពីបណ្តាញព័ត៌មាន បានឲ្យដឹងថា មានរថយន្យដឹកកម្មករកម្មការិនី បានជួបនូវឧប្បត្តិហេតុក្រឡាប់រថយន្ត ខណៈដែលកំពុងធ្វើដំណើរ លើផ្លូវជាតិលេខ៣ ឆ្ពោះទៅរោចក្រ ដោយសាររថយន្តបើកប្រជែងជាមួយរថយន្តផ្សេងដោយខ្វះការប្រុងប្រយ័ត្នធ្វើឱ្យ រេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់ខ្លួនឯង ចាក់បងប្អូនកម្មករទាំងឱ្យរបួសរណូករណែល ច្រើននាក់ តែម្តង ។

បើតាមសេចក្តីរាយការណ៍បានប្រាប់មកថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃ៨រិជ ខែបឋមសាឍ ឆ្នាំច សំរិទ្ធស័ក ព ស ២៥៦២ ត្រូថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០១៨ នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិតាម៉ូវ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បានប្រាប់មកថា បន្ទាប់ពីកើតហេតុ ក្រុមរថយន្តសង្គ្រោះនៃមន្ទីពេទ្យយោធា (ង៧០) និងមន្ទីពេទ្យផ្សេងៗទៀត បានចេញទៅអន្តរាគមន៍ដឹកអ្នករងរបួសយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំណែកឯកម្លាំងសមត្ថកិច្ចក៍បានចុះទៅដល់ភ្លាមៗផងដែរដើម្បីជួយសង្គ្រោះនិងការពារទ្រព្យសម្បត្តិរបស់បងប្អូនរងគ្រោះទាំងនោះ ក៍ដូចជាការសម្រួលចរាចរណ៍ កុំឱ្យស្ទះដល់អ្នកដំណើរផ្សេងៗទៀតផងដែរ។

បេីតាមសមត្ថកិច្ចដែលចុះ អន្តរាគមន៍នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រង់ចំណុចខាងលើ ដោយឧប្បត្តិហេតុ ក្រឡាប់រថយន្តដឹកកម្មក។មន្ត្រីសមត្ថកិច្ចប្រាប់ទៀតថា មុនពេលគ្រោះថ្នាក់គឺរថយន្តនេះបានដឹកកម្មករកម្មការិនីប្រមាណ៦០នាក់ ចេញពីម្តុំវត្តអង្គលំទង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយធ្វើដំណើរតាមោលូវជាតិលេខ៣ក្នុងទឹសដៅពីលិច មកកើត ។ លុះមកដល់ចំណុចខាងលើ ដោយសារតែរថយន្តដឹកកម្មករនេះ បានបើកបរ ប្រជែង ជាមួយរថយន្តមួយគ្រឿងទៀត តែបើកប្រជែងមិនផុត បណ្តាលឱ្យកាច់ចង្កូតជ្រុលខ្លាំងពេក ធ្វើឱ្យរថយន្ត ធ្លាក់ផ្លូវ ហើយក្រឡាប់ផ្ងារជើងដោយខ្លួនឯងទៅលើដីវាលទើបចាក់ថ្មី ចាក់កម្មករគលើគ្នាតែម្តង បណ្តាលឱ្យរបួសរណូករណែលតែម្តង។ ចំណែកឯអ្នកបើករបរបានរងរបួសស្រាល ហើយបសនគេចខ្លួនបាត់ភ្លាមៗផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍នេះ បណ្តាលឲ្យកម្មករជិះលើរថយន្ត រងរបួសជាង២៦នាក់ ក្នុងនោះរងរបួសធ្ងន់ជាង១៧នាក់ ។ ហើយសមត្ថកិច្ចកំពុង បន្តស្រាវជ្រាវ រកជនរងគ្រោះ បន្ទាប់ពី ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះជាច្រើនគ្រឿង មកពីតាមបណ្តា អង្គភាពមន្ទីរពេទ្យនានា ដើម្បីដឹកបញ្ជូនអ្នករងគ្រោះយកទៅសង្រ្គោះនៅមន្ទីរពេទ្យ មណ្ឌលសុខភាពផ្សេងៗគ្នា មានមួយចំនួនដឹកបញ្ជូនទៅមន្ទីពេទ្យក្រុងភ្នំពេញ ផងដែរ។

សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តជួបគ្រោះថ្នាក់ខាងលើនេះជារថយន្តកូរ៉េ ចណុះ១តោនកន្លះ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-2203 ដឹកកម្មកររោងចក្រប្រហែលជា៥០ទៅ៦០នាក់ ធ្វេីដំណេីរទៅរោងចក្រ នៅសួនឧស្សាហកម្មវឌ្ឍនះនៅផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោសែនជ័យ រាជធានីភ្នំ។

គេសង្កេតឃើញថា រថយន្តដឹកកម្មករសព្វថ្ងៃនេះ ប្រឈមនិងគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារតែរថយន្តទាំងនោះគ្មានសុវត្ថិភាព ជាប្រភេទរថយន្តដឹកទំនិញ យកមកដឹកកម្មករ ពុំមានកន្លែងអង្គុយត្រឹមត្រូវដោយឱ្យបងប្អូនកម្មករឈរតោងរយីងរយោង ប្រឈមគ្រោះថ្នាក់ញឹកញ៉ាប់។

ម្យ៉ាងវិញទៀត អ្នកបើកបររថយន្ត ដឹកកម្មករមួយចំនួន ពុំបានគិតគូរពីសុវត្ថិភាព អាយុជីវិតបងប្អូនកម្មករទេ ដោយគេដឹកដិយគេដឹករហូតដល់ជាង១០០នាក់ឯណោះ។ហើយបើកបរក្នុងល្បឿនលឿន បើកប្រជែង បង្កឱ្យមានគ្រោះថ្នាក់ញឹកញ៉ាប់ នាពេលកន្លងមក ។

ពាក់ព័ន្ធបញ្ហានេះ ប្រជាពលរដ្ឋសូមឱ្យអជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការ ឫធ្វើការអប់រំដល់អ្នកបើកបររថយន្តដឹកកម្មករឱ្យយល់ពីច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពដល់បងប្អូនកម្មករដែលជិះលើរថយន្តរបស់ពួកគេនោះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ