ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

2 ខែ មុន 217 តូ សុផល

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗ

ក្នុងភូមិសាស្រ្តខណ្ឌ នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៩:៣០នាទី គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខបានដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខផ្សារទំនើប Super store ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញដោយមានកំលាំងសរុបចំនួន ៤២ នាក់ ក្នុងនោះមន្រ្តីសាលាខណ្ឌ ០៤ នាក់ នគរបាលខណ្ឌចំនួន ១៤ នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន ០៨ នាក់ កំលាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ០៨ នាក់ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៨៥ គ្រឿង ដោយបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនម្នាក់ ដកហូតគ្រឿងញៀនមួយកញ្ចប់តូច និងម៉ូតូមួយគ្រឿង ។
បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា : ជារៀងរាល់យប់ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ តែងតែដឹកនាំកម្លាំងចុះត្រួតពិនិត្យបង្រ្កាបទប់ស្កាត់បទល្មើសនៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនទៅតាមគោលដៅដែលបានកំណត់ ជាពិសេសមានអង្គភាពទាំងពីរ គឺ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបានដាក់កម្លាំងជិះល្បាត ២៤ម៉ោង នៅក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព និងបង្រ្កាបរាល់បទល្មើសៗផ្សេងៗអោយបានទាន់ពេលវេលាជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ