ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យចាញ់បាល់អស់លុយ គិតខ្លីយកម៉ូតូថៅកែទៅលក់ម្ចាស់ម៉ូតូទ្រាំលែងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិប៉ូលិស

4 ខែ មុន 74 តូ សុផល

ភ្នំពេញ បុរសដែលជាថៅកែការ៉ាស់រថយន្តម្នាក់បានមកដាក់បណ្តឹងនៅប៉ុស្តិនគរបាលស្រះចកអោយជួយអន្តរាគមន៏និងជួហចាប់ខ្លួនជនសង្ស័យដែលត្រូវជាកូនចៅរបស់ខ្លួនដែលបានធ្វើសកម្មភាពលួចសម្ភារះជាច្រើននៅក្នុងការ៉ាស់រថយន្តរបស់គាត់ទីបំផុតជនសង្ស័យខាងលើបានយកម៉ូតូសេ១២៥របស់គាត់មួយគ្រឿងយកទៅលក់និងគេចខ្លួនបាត់។
ដោយទ្រាំលែងបាននៅថ្ងៃទី៤ខែកក្កដារូបគាត់ក៏បានសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្រះពីបទលួចនិងឆបោកដើម្បីអោយសមត្ថកិច្ចស្វែងរកជនសង្ស័យដែលមានឈ្មោះលីប្រុសភេទប្រុសអាយុ២៩ឆ្នាំដែលត្រូវជាកូនជាង។
ចំណែករូបគាត់ដែលជាជនរងគ្រោះខាងលើមានឈ្មោះលីសុខាភេទប្រុសអាយុ៣៦ឆ្នាំមុខរបរថៅកែការ៉ាស់ជួសជុលរថយន្តស្នាក់នៅសង្កាត់ស្រះចកខណ្ឌដូនពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ