ព្រឹតិ្តការណ៍ថ្មីៗ

“ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៏យើងគ្មានគ្រឿងញៀន!”

2 ខែ មុន 98 តូ សុផល

ខេត្តព្រះសីហនុ៖ នៅសាលាខេត្តព្រះសីហនុ​ ព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ឯកឧត្ដម លី គឹមឡុង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ឯកឧត្ដម លី គឹមឡុង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ ពីគោល បំណង នៃ​ការ​រៀបចំ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គ្រប់​អង្គភាព និង​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមចំណែក​ក្នុង​សកម្ម ភាពបង្កា បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នា​ពេល​កន្លង​មកទទួលបានលទ្ធផលល្អ ជាពិសេសក្នុងដំណើរការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ទាំង​ ៣ដំណាក់ កាលរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ក្រោមប្រធានបទផ្សេងៗគ្នាគឺដើម្បីដាស់តឿន និងក្រើន រំលឹកដល់ជនគ្រប់រូបឲ្យយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នានា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន និងបំផុសស្មារតី ក៏ដូចជាការអំពាវនាវ អោយយកចិត្តទុកដាក់ និងចូលរួមកាន់តែសកម្មថែមទៀត​ ក្នុងគ្រប់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង ៣ដំណាក់កាល​ របស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន ក្រោមពាក្យស្លោក “ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៏យើងគ្មានគ្រឿងញៀន ” និងក្រោមប្រធានបទ ” ត្រូវស្វែងយល់ពីកូនចៅនិងយុវជន គឺជាជំហានដំបូងដើម្បីជួយឲ្យពួកគេលូតលាស់ប្រកប ដោយសុខភាព និងសុវត្ថិភាព ” ។ 

ឯកឧត្តម​ បានបន្តថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៨ គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានធ្វើការបង្ក្រាបបទ ល្មើសគ្រឿងញៀន​ បានចំនួន ១១១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២០៨នាក់ ស្រី ១៩នាក់ ក្នុងនោះជនបរទេសចំនួន ០៥នាក់ ។ ដោយឡែកចំពោះអ្នកញៀនគ្រឿងញៀន ដែលបានមកទទួលការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅមណ្ឌលបន្សាបគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ មានចំនួន ៨៨នាក់ផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ