ព្រឹតិ្តការណ៍ថ្មីៗ

 លេខាធិការដ្ឋានគណៈកម្មការអនាម័យចំណីអាហារខេត្ត ចុះត្រួតពិនិត្យអាហារដ្ឋាននានា​ ក្នុងក្រុងព្រះសីហនុ​ 

2 ខែ មុន 41 តូ សុផល

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃ ០៧រោជ ខែបឋមសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ លេខាធិការដ្ឋានគណៈកម្មការអនាម័យចំណីអាហារខេត្តព្រះសីហនុ ដឹកនាំដោយលោក អ៊ុយ វ៉ាន់ធៀង អនុប្រធានការិយាល័យឱសថ និងសុវត្ថិភាពចំណីអាហារ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ អប់រំណែនាំដល់អាហារដ្ឋានជនជាតិចិន និងខ្មែរក្នុងក្រុងព្រះសីហនុ ដែលមិនទាន់មានវិញ្ញាប័ណ្ណប័ត្រប្រកបអាជីវកម្ម ដើម្បីអោយម្ចាស់អាហារដ្ឋានទាំងនោះ ទៅសុំធ្វើវិញ្ញាប័ណ្ណប័ត្រអាជីវកម្មអោយបានត្រឹមត្រូវតាមច្បាប់ ។

លោកឱសថការី អ៊ុត វ៉ាន់ធៀង បានឲ្យដឹងថា ក្រុមការងារចុះមកនេះ ក្នុងគោលបំណងពង្រឹងគុណភាពម្ហូបអាហារ បន្លែ ផ្លែឈើគ្នានសារធាតុគីមីហាមឃាត់បង្កអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ស្របពេលដែលខេត្តព្រះសីហនុ កំពុងត្រូវបានអភិវឌ្ឍរីកច្រើន ដែលមានអ្នកវិនិយោគ និងភ្ញៀវទេស ចរកំពុងចាប់អារម្មណ៍មកលេងកម្សាន្តកានតែច្រើន ដែលរដ្ឋបាលខេត្តព្រះសីហនុ ទាមទារអោយភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ក្នុងខេត្តព្រះសីហនុ មានសោភណភាព ពិសេសគុណភាពចំណី អាហារ និងត្រៀមប្រឡងប្រណាំង ចេញលិខិតបញ្ជាក់គុណភាពសុវត្ថិភាពចំណីរអាហារ ចំពោះះអាហារដ្ឋានណាដែលគូរពតាមស្តង់ដារគុណភាពចំណីអាហារបានត្រឹមត្រូវ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ