ព្រឹតិ្តការណ៍ថ្មីៗ

ភរិយា លោក ម៉ូវ ម៉ានិត លោកស្រី ខៀវ លីលី បន្តសកម្មភាពមនុស្សធម៌ ជាមួយបងប្អូនប្រជាពលរដ្ឋចាស់ជរា ក្រីក្រខ្វះខាត បន្ថែមទៀត!

4 ខែ មុន 182 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ លោកស្រី ខៀវ លីលី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌសែនសុខ រួមជាមួយអនុប្រធាន និងសមាជិកា បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់បងប្អូនប្រជាពលរដ្ឋចាស់ជរា ក្រីក្រខ្វះខាត និងមានជម្ងឺ ចំនួន ០៦គ្រួសារបន្ថែមទៀត នៅតាមលំនៅដ្ឋានក្នុងសង្កាត់ចំនួន០៣ គឺសង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានឈ្មោះដូចខាងក្រោម :
១-ឈ្មោះ រ័ត្ន រ៉ា អាយុ ៥៣ឆ្នាំ មានជម្ងឺប្រចាំកាយ រស់នៅសង្កាត់ភ្នំពេញថ្មី។
២-ឈ្មោះ ង៉ែត សាយ អាយុ ៥៥ឆ្នាំ មានជម្ងឺប្រចាំកាយរស់នៅក្នុងសង្កាត់ភ្នំពេញថ្មី។
៣-.ឈ្មោះ រិន ខុម អាយុ ៥៩ឆ្នាំ ជាស្ដ្រីមេម៉ាយហើយមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាត មុខរបលក់នំផ្លែអាយ រស់នៅភូមិសេប៉េសេ ក្នុងសង្កាត់ទឹកថ្លា។
៤-ឈ្មោះ សុខ វណ្ណៈ ភេទស្រីអាយុ៧៨ឆ្នាំ ជាស្រ្ដីមេម៉ាយហើយរស់នៅពីនាក់បងប្អូន ក្នុងបន្ទប់មួយដោយម្ចាស់ផ្ទះគេពុំយកថ្លៃឈ្នួលបន្ទប់ មុខរបរើសអេចចាយនៅភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា។
៥-.ឈ្មោះ ហង្ស មុំ អាយុ ៦៥ឆ្នាំ មានជម្ងឺរស់នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម។
៦-ឈ្មោះ នាង សុខា អាយុ ៦៦ឆ្នាំ មានជម្ងឺប្រចាំកាយ រស់នៅក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម។

ជាមួយនេះដែរ លោកស្រីប្រធានបានផ្តល់នូវគ្រឿងឧបភោគបរិភោក និងថវិកា ដើម្បីជួយសម្រាលទុក្ខលំបាកមួយគ្រាៗ ដោយក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកដោះគោឆៅ ០២ឡូ ទឹកបរិសុទ្ធ០១កេស ទឹកផ្លែឈើ០១កេស មី០១កេស ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ និងថវិកា ១០០,០០០រៀល ដោយក្នុងនោះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចូលរួមថវិកា ៥០.០០០រៀល ក្នុងមួយគ្រួសារ សរុប ០៦គ្រួសារ អស់ថវិកា ៦០០.០០០រៀលផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ